ឃាត់បុរស២នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ផ្សារដើមគរ

ភ្នំពេញ​ ៖ គណ:បញ្ជាការឯកភាពសង្កាត់ផ្សារដើមគរ បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ បានធ្វើការឃាត់ខ្លួនជសង្ស័យ២នាក់ជាក់ស្ដែងពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ២៧២ ក្រុមទី២៩ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅថៃ្ងទី២៩ ខែ កក្កដា ឆាំ្ន២០១៩ វេលាម៉ោងប្រហែល៨និង១៥នាទី។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ១-ឈ្មោះ ហ៊ាន រស្មី ហៅ អាមុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងរាជធានីភ្នំពេញ និង២-ឈ្មោះ ម៉ៅ ចិត្រា ហៅ ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ក្នុងរាជធានីភ្នំពេញ ។ 

វត្ថុតាងដែលបានចាប់យកមាន​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនម៉ាក MINI DIGITALPOCKET SCALE  MODEL DS-22 , ថង់ប្លាស្ទីចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន១ចាប់យកពីឈ្មោះ ហ៊ាន រស្មី ហៅ អាមុំ ។  

បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab