Everton កំពុងបន្តការចរចាផ្ទេរកីឡាករ Moise Kean ជាមួយក្លឹប Juventus

ក្លឹប Everton កំពុងបន្តការចរចាជាមួយក្លឹប Juventus ជុំវិញលទ្ធភាពផ្ទេរកីឡាករ Moise Kean ។ កីឡាករវ័យ១៩ឆ្នាំរូបនេះត្រូវបានក្លឹប​ Juventus ប្រកាសថា នៅទំនេរនៅរដូវកាលនេះ ស្របពេលឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងមានកម្រិត ។  

ទោះបីជាយ៉ាងណា ក្លឹប Juventus អាចនឹងបន្ថែមលក្ខខណ្ឌទិញត្រឡប់មកវិញ ប្រសិនបើមានកិច្ចព្រមព្រៀងណាមួយនាំយកកីឡាកររូបនេះទៅកាន់ពហុកីឡាដ្ឋាន Goodison Park ។

ទោះបីជាយ៉ាងណា ក្លឹប Everton មានភាពស្ទាក់ស្ទើរចំពោះលក្ខខណ្ឌបែបនេះ ដោយសារតែពួកគេត្រៀមដាក់សំណើផ្ទេរ ៣៦លានផោន ដើម្បីផ្ទេរយក Kean។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះរកបាន២គ្រាប់ក្នុងការបង្ហាញមុខជាមួយក្រុមជម្រើសជាតិអ៊ីតាលីបីលើក បន្ទាប់ពីទទួលបានឱកាសបង្ហាញមុខជាលើកដំបូងជាមួយក្រុមឈុតធំរបស់លោក Roberto Mancini កាលពីខែវិច្ឆិកាឆ្នាំមុន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab