adverise with khmeread Unnamed %281%29

បង្ហាញមុខ​ក្រុម ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​

      កណ្ដាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ថិ៍​រដ្ឋបាល​បែក​ចាន និង​កម្លាំង​ប៉ុស្តិ៍​ពើក​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់​ចំណុច​ផ្ទះសំណាក់​មាន​លាភ​បន្ទប់​លេខ​២០១៦​ស្ថិត ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​នៅវេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​។ 

      ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ៅ តុលា​ហៅ​មករា​ភេទ ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​មាត់​អូរ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​មុខរបរ កម្មករ​រោងចក្រ ២-​ឈ្មោះ​សេង សុគន្ធ​ថៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ​: មិន​ពិតប្រាកដ  ៣-​ឈ្មោះ ជា ភារ​ម្យ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​សព្វថ្ងៃ គី​រី​ថ្មី ឃុំ សំរោង​លើ ស្រុក អង្គស្នួល ខេត្តកណ្តាល មុខរបរ​: កម្មករ​រោងចក្រ​និង ៤- ឈ្មោះ យ៉ែម ពី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ មុខរបរ​កសិករ​។​

      វត្ថុតាង​ដកហូត ៖ ១-​ម្សៅ​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ចំនួន ០៥​កញ្ចប់​ក្នុងនោះ​០៤ កញ្ចប់​ធំ ០១​កញ្ចប់​មធ្យម​និង​ស​បក​ថង់​ប្រើប្រាស់​រួច​ចំនួន​មួយ​២-​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​មួយ ៣- លុយ​ដុល្លា ៩$(​ប្រាំបួន​ដុល្លារ​)​លុយ​យួន​២០០០០​ដុង​(​ពីរម៉ឺន​ដុង​)​លុយ​ថៃ​១០០​បាត (​មួយរយ​បាត​)៤-​ទូរ​សព្ទ័​ដៃ​០៦​គ្រឿង​ម៉ាក -​ទូរ​សព្ទ័​ម៉ាក សាំ​សុង​ថែប​០១​គ្រឿង -​ទូរ​សព្ទ័​ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​០១ -​ទូរ​សព្ទ័​ម៉ាក​សា​សុង​ថាច់​០២​គ្រឿង -​ទូរស័ព្ទ​ម៉ាក​ណូគា​ចុច​ពិល​០២​គ្រឿង – អាយ​ផេ​ក ០១​គ្រឿង ៥- កាបូបដៃ​ចំនួន​ពីរ ៦-​ថង់់​វិច​ខ្ចប់ និង ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត។​

      ប៉ូលិស​បន្តថា  នៅ​មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​កម្លាំង​មហាជន​ល្អ​តាម​ទូរស័ព្ទ​ថា មាន​យុវជន​មួយក្រុម កំពុង​ជួញដូរ​ថ្នាំញៀន នៅផ្ទះ​សណាក់​មាន​លាភ ភូមិ​ចុង​បង្គោល​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​បង្ក្រាបបាន​តែម្តង បច្ចុប្បន្ន​ជនល្មើស​ទាំង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់