ចាប់ខ្លួនជនសង្ស័យប្រហែល៤០នាក់ ក្នុងភោជនីយដ្ឋានរាត្រីភ្នំពេញ ពាក់ព័ន្ធសារធាតុញៀន

ភ្នំពេញ ៖ មនុស្សប្រុសស្រីជាច្រើននាក់ ដែលជាប់សង្ស័យពាក់ព័ន្ធសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២ កែងផ្លូូវ១០៥ ចំណុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា  ។ 

ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងប៉ូលិសមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការប៉ូលិសរជាតិ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីទោ វណ្ណ កុសល ដោយមានការចូលរួមពីលោកហ៊ឹង ប៊ុនថន  ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ូលិសខណ្ឌ៧មករា ចុះបង្រ្កាបនៅក្នុងភោជនីយដ្ឋានរាត្រីភ្នំពេញ ជាទីតាំងពាក់ព័ន្ធសារធាតុញៀន ។ 

ប៉ូលិសនិយាយថា​ ការឈានទៅដល់ការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ជាង៤០នាក់ ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿង និងគ្រឿងញៀនមួយចំនួនធំទៀត។ ទីតាំងខាងលើនេះ   ខាងក្រោមលក់គ្រឿងសមុទ្រធម្មតា តែខាងលើជាន់ទី១ ( មាន៤បន្ទប់) បង្កប់ដោយថ្នាំញៀន ជក់ក្រវីក្បាល ពពាក់ពពូន ស្រីប្រុស ពេញបន្ទប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រី ជាង៤០នាក់រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំត្រូវនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការប៉ូលិស ជាតិចាត់ការបន្តតាមនីតិវិធីបន្តទៀត៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab