រថយន្តដឹកដែកបុកម៉ូតូពីក្រោយ រួចកិនពីលេីស្លាប់ម្នាក់,របួសធ្ងន់ម្នាក់

ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ត្រូវរថយន្តដឹកដែកបុកពីក្រោយរួចកិន​ កាលពីវេលា ម៉ោង៩និង៤០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៩​ នៅជិតវត្តព្រៃស្ពឺ​ លេីកំណាត់ផ្លូវជាតិលេខ៣​ ភូមិព្រៃស្ពឺ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា​ អ្នកស្លាប់ នៅមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ បេីកម៉ូតូម៉ាកស៊ុយគីឡេត​ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FA-3875និងអ្នករួមដំណេីឈ្មោះស៊ុន​ រ៉ូហ្សាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅភូមិអង្គ​ សង្កាត់ប្រទះឡាង​ ខណ្ឌដង្កោរបួសធ្ងន់។ ឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ដឹកដែក ពាក់ស្លាកលេខ ភ្នំពេញ3C-5352 តៃកុងរត់បាត់ ។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូង គេឃេីញយុវជន២នាក់ជិះម៉ូតូ ធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង ។ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមា​នរថយន្តដឹកដែកពេញ ធ្វើរដំណេីរមកពីក្រោយ ជ្រុលបុកនិងកិនបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ 

ក្រោយកេីតហេតុ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពតម្កល់នៅវត្តទឹកថ្លា​ រង់ចាំគ្រួសារទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab