មន្ត្រីអាវុធហត្ថម្នាក់បេីកម៉ូតូបត់ឆ្វេងចូលផ្ទះសំណាក់ត្រូវម៉ូតូមួយគ្រឿងទៀតបេីកបុកបាត់បង់ជីវិត

ឧត្តរមានជ័យ ៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​ម៉ូតូ​ និង​ម៉ូតូ​ បណ្ដាល​ឱ្យ​បាត់បង់ជីវិតម្នាក់ ​និង​រង​របួស​ធ្ងន់​ម្នាក់កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩ លើ​កំណត់​ផ្លូវ​ជាតិ​លេខ៦៨ ត្រង់​ចំណុច​ផ្លូវបត់​ចូល​ផ្ទះសំណាក់​អាស៊ាន ស្ថិតនៅ​ភូមិ អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ ​ឈ្មោះ សារ៉េត សុខ​ជា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​មុខរបរ​កងរាជអាវុធហត្ថ បម្រើ​ការងារ​ប្រចាំ​ទិសអូរ​ស្មាច់ បើកបរ​ម៉ូតូ​ម៉ាក​ស្កូពី ​ពណ៌​ស បើកបរ​ពី​ជើង​ទៅ​ត្បូង រួច​បាន​បត់​ឆ្លង​ផ្លូវ​ទៅ​ខាង​ឆ្វេង ​​ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ តូច ប៊ុន​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ បុគ្គលិក ក្រុមហ៊ុន​រ៉ូយ៉ាល់​ហៀ​ល​រី​ស៊​ត រស់នៅ​ភូមិ​រួត​ចំ​បី សង្កាត់​អូរ​ស្មាច់ បើកបរ​ពី​ទិស​ខាង​ត្បូងទៅ​ជើង ​បុក​​​យ៉ាង​ពេញទំហឹង ​បណ្តាលឱ្យស្លាប់ ​និង​រងរបួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។ មូលហេតុ​ដោយសារ​ម៉ូតូ​ស្កូ​​​ពី​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ផ្ទះសំណាក់ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​យ៉ាង​ពេញទំហឹង​តែម្តង​។​

បច្ចុប្បន្ន ករណី​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ប្រមូល​វត្ថុតាង​យក​មក​រក្សា​នៅ​ប៉ុស្តិ៍ ។ ដោយឡែក​សាកសព ត្រូវបាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​នៅ​វត្ត​គី​រី​មង្គល​អូរ​ស្មាច់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab