ប៉ូលិសស្រុកស្អាងឃាត់ជនសង្ស័យ១០នាក់កំពុងពពាក់ពពូនសេពថ្នាំញៀននៅរោងចាំចម្ការមួយ

កណ្តាល ៖​ ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យ១០នាក់ក្នុងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង៤០នាទីយប់នៅចំណុចរោងចាំចម្ការមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិ ព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ១០នាក់រួមមាន​ ១-ឈ្មោះ សាន សេន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ជួញដូរ),២ -ឈ្មោះ ងី សម្ផស្ស ហៅលាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ជួញដូរ),៣ -ឈ្មោះ ឃឹម លាបសេង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ជួញដូរ),៤ -ឈ្មោះ ធឿន ប៊ុនថង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ប្រើប្រាស់),៥- ឈ្មោះ ផល្លា វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ប្រើប្រាស់)អ្នកទាំងប្រាំ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ទី៦ -ឈ្មោះ ធឿន តុងសេង ហៅ តេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ(ប្រើប្រាស់),៧ - ឈ្មោះ លាន ចាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ប្រើប្រាស់)អ្នកទាំងពីរ ទីលំនៅបច្ចុប្បន្នភូមិ ថ្គុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល,៨ -ឈ្មោះ ងន រ៉ា ហៅ កែក ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក កាលពីឆ្នាំ២០១៤ ពីបទ ហិង្សាក្នុងគ្រួសារ ជាប់រយៈពេល ០៣ខែ(ប្រើប្រាស់)។ 

ទី៩-ឈ្មោះ ទិត្យ ស្រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់)និង១០ឈ្មោះ ឡេង ស៊ីថា ហៅ ឃ្លាច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ)។ 

វត្ថុតាងចាប់យករួមមាន​  ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០១កញ្ចប់ និងឧបករណ៍សម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ,២- ទូរស័ព្ទ ចំនួន ០៣គ្រឿង ម៉ាកសាមសុង ចំនួន ០១គ្រឿង និង ម៉ាក iPhone 5 ចំនួន ០២គ្រឿង ,៣- ម៉ូតូ ចំនួន ០៤គ្រឿង (ម៉ាក ហុងដា គប់ជ្រុង សេ៩០ ពាក់ផ្លាកលេខ កណ្តាល 1Z-8112 ចំនួន ០១គ្រឿង ,ម៉ាក ហុងដា គប់មូល សេ៩០ ចំនួន គ្មានផ្លាកលេខ ០១គ្រឿង ,ម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1T-8917ចំនួន ០១គ្រឿង,ម៉ាក ហុងដា សេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BT-7101 )។ 

ប៉ូលិសបន្តថា​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានទៅដល់ចំណុចកើតហេតុធ្វើការត្រួតពិនិត្យឈ្មោះសាន សេនបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់(ធំ១និងមធ្យម១) ។ ចំណែកឈ្មោះ ងី សម្ផស្ស ត្រួតពិនិត្យ ឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(០១កញ្ចប់តូច) រួចឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ រួមនឹងវត្ថុតាង បញ្ចូនមកប៉ុស្តិ៍នគរបាលត្រើយស្លា ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះសាន សេន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ពីឈ្មោះ ស្រួចនៅឃុំដូងស្រុកគៀនស្វាយ ចំនួន ០១កញ្ចប់ធំតម្លៃ ១៥០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង០១កញ្ចប់តូច តម្លៃ ៣០,០០០រៀល ។ ចំណែកឈ្មោះ ងី សម្ផស្ស ហៅលាស់ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់តូច តម្លៃ ៣០,០០០៛ ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ចាក់អង្រែលើ រាជធានីភ្នំពេញដើម្បីយកលក់ និងប្រើប្រាស់ ។

ឯឈ្មោះ ឃីម លាបសេង បានសារភាពថា ខ្លួនបានជួយលក់គ្រឿងញៀនអោយឈ្មោះ សាន សេន និងឈ្មោះ ងី សម្ផស្ស ហៅលាស់ រយៈពេលមួយខែហើយ និងឈ្មោះ ឡេង ស៊ីថា បានសារភាពថា ខ្លួនបានជួយលក់គ្រឿងញៀនឱ្យឈ្មោះសាន សេន ។ដោយឡែកជនសង្ស័យចំនួន ០៦នាក់មាន ឈ្មោះទិត្យ ស្រស់ , ឈ្មោះងន រ៉ា ហៅ កែក , ឈ្មោះលាន ចាន់ , ឈ្មោះធឿន តុងសេង និងឈ្មោះផល្លា វាសនា មកប្រើប្រាស់គ្រឿងញៀននៅកន្លែងកើតហេតុខាងលើ ។ 

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab