ឃាត់ស្ត្រីម្នាក់ជាមួយម៉ា​ទឹកកក ចំនួន​២៣​កញ្ចប់នៅក្រុង​សំរោង

ឧ​ត្ត​រ​មានជ័យ ៖​ ប៉ូលិសក្រុង​សំរោង​សហការ​ជាមួយ​កម្លាំង​ប៉ូលិសប៉ុស្តិ៍​​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន ​បានចុះ​បង្ក្រាប ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទីយប់ ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​០៤ ស្ថិតនៅ​ក្នុងភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ប៉ូលិសិយាយថា​  ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​ប៉ូលិសបានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​​ម្នាក់ ឈ្មោះ ចាន់ សា​រុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​សំរោង​សែន​ជ័យ​២ សង្កាត់​កូន​គ្រៀល ក្រុងសំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក ចំនួន​២៣​កញ្ចប់ ស្មើ​នឹង​៨៥.០៩​ក្រាម​។​

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ​ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សំរោង​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab