រត់គេចខ្លួន​អស់រយៈពេ​ល​​មួយឆ្នាំ​ពីរឿងគ្រឿងញៀន,ចាប់ខ្លួនបានមានបទល្មេីសគ្រឿងញៀនទៀត

កំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​រត់គេចខ្លួន​អស់រយៈពេ​ល​​មួយឆ្នាំ​ពាក់ព័ន្ធគ្រឿងញៀន ត្រូវ​បានកម្លាំងប៉ូលិស​ស្រុ​ក​សំរោង​ទង​ស្រាវជ្រាវ​បង្រ្កាប​បាន​ កាលពីថៃ្ង​ទី​២៩កក្កដាឆ្នាំ២០១៩ វេលាម៉ោ​ង​១២និង៣០នាទី​ នៅ​ចំណុចភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។ 

ប៉ូលិសនិយាយថា​ ជនជាប់ចោទឈ្មោះ គង់ រៀម ហៅ​ ចាន់ រៀម ភេទ​ប្រុស អាយុ២៩ ឆ្នាំនៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួន អនុវត្ដតាមដីកាបង្គាប់ឱ្យចាប់ខ្លួន​ លេខ ១៥១ របស់លោក​ ម៉ែន វណ្ណៈ​ ក្រម​ស៊ើបសួរ​ ចុះថ្ងៃទី២៤.០៥.២០១៩ ប្រព្រឹត្តិ​បទ​ល្មើ​ស​ កាលពីថៃ្ង​ទី០៧​ ខែសីហា​ ឆ្នាំ​២០១៨។ 

លោកវរសេនីយ៍ឯក​ ឃុត​ សុផ​ល​ អធិ​កា​រ​ប៉ូលិសស្រុក​សំរោង​ទងបញ្ជាក់ថា​ ក្រោយកម្ល​ាំងប៉ូលិសឃាត់ខ្លួនមុខសញ្ញាខាងលើ​ គឺ​​ប៉ូលិសឆែកឆេរ​រកឃើញ​ម្សៅក្រាមពណ៌ស​ថ្លា​។ គេចខ្លួន​ពីបទល្មេីសចាស់​ បង្កេីនបទល្មេី​សថ្មីបន្ថែម។ 

យោងតាមចម្លេីយបឋម​ជនសង្ស័យ​ ទទួលស្គាល់​ថាជាគ្រឿ​ង​ញៀន​ដែលខ្លួន​បានទទួល​ពីគេម្នាក់មិនស្គាល់​ច្បាប់​ ។ 

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ ប៉ូលិស​ស្រុក​បាន​បញ្ជូន​មកការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ កសាងសំណុំរឿង​បទល្មើស​ថ្មី​ និងអនុវត្ដបញ្ជូន​ទៅតុលាការ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab