យន្តហោះយោធាប៉ាគីស្ថានធ្លាក់លើផ្ទះប្រជាជន បណ្តាលឱ្យស្លាប់១៧នាក់

យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និង ១២នាក់រងរបួស បន្ទាប់ពីយន្តហោះទាហានខ្នាតតូចមួយគ្រឿងបានធ្លាក់លើផ្ទះប្រជាពលរដ្ឋ នៅជិតទីក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។

សមាជិកលើយន្តហោះ ៥នាក់ និងជនស៊ីវិល ១២នាក់ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។ នេះបើយោងតាមសម្តីរបស់ទ័ពប៉ាគីស្ថាន។

យន្តហោះមួយគ្រឿងនេះបានកំពុងស្ថិតនៅក្នុងការហ្វឹកហាត់ ពេលដែលវាបានធ្លាក់ និងបង្កជាអគ្គិភ័យទៅលើផ្ទះជាច្រើនខ្នង។ សាក្សីមួយរូបបាននិយាយថា យន្តហោះមួយគ្រឿងនេះមានភ្លើងឆាបឆេះ មុនពេលធ្លាក់លើផ្ទះប្រជាពលរដ្ឋ។

យន្តហោះ King Air 350 មួយគ្រឿងនេះត្រូវបានគេរាយការណ៍ថា បានបត់ដាននៅជិតព្រលានយន្តហោះគោលដៅរបស់វា មុនពេលចុះចតមកដី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab