adverise with khmeread Unnamed

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

    កណ្ដាល ៖ បុរស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤​មីនា​ក្នុង​២​ករណី​ផ្សេងគ្នា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។ 

     ករណី​ទី ១ ៖ នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​តាមផ្លូវ​បេតុង​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ កម្លាំង​ប៉ូលិស​អន្តរាគមន៍​ក្រុង​តាខ្មៅ បានចេញ​ល្បាត​ក៏​ប្រទះឃើញ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជិន ច​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កម្មករ​ឡ​នំ​បុ័ង​។​ក្រោយពី​ឃាត់ខ្លួន​ប៉ូលិស​ដកហូត​វត្ថុតាង​មាន​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ១​កញ្ចប់​តូច​និង​ទូ​រស​ព្ឌ័​ដៃ​មួយគ្រឿង​ម៉ាក​N​ចុច​ពិល​ពណ៌​ក្រហម  រួច​បញ្ជូនទៅ​ក្រុង​តាខ្មៅ​ចា់​ការបន្ត​។ 

      ករណី​ទី​២ ៖  នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ថ្ងៃទី ១៤​មីនា​២០១៦ នៅ​ចំណុច ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​តា​កូវ​បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ប្រទះឃើញ​និង​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ ឈ្មោះ ហ៊​ន រដ្ឋា ហៅរ​ត្ឋ័ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កសិករ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល រួម​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន ២​កញ្ចប់​តូច​។​

      បច្ចុប្បន្ន​ជន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ហើយ​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់