អេត្យូពីដាំដើមឈើ៣៥០លានដើម បំបែកឯតទគ្គកម្មដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដី

ប្រទេសអេត្យូពីបានដាំដើមឈើជាង ៣៥០លានដើមក្នុងមួយថ្ងៃ នៅក្នុងអ្វីដែលគេជឿជាក់ថា ជាកំណត់ត្រាពិភពលោកមួយ។ នេះបើយោងតាមសម្តីមន្រ្តីរបស់ប្រទេសមួយនេះបានលើកឡើង។

នាយករដ្ឋមន្រ្តីលោក Abiy Ahmed គឺជាអ្នកដឹកនាំគម្រោងមួយនេះ ដែលមានគោលបំណងដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសដែលងាយនឹងមានគ្រោះរាំងស្ងួតមួយនេះ។

ការិយាល័យសាធារណៈមួយចំនួនត្រូវបានបិទទ្វារដើម្បីអនុញ្ញាតឱ្យមន្ត្រីរាជការចូលរួម។

អង្គការសហប្រជាជាតិនិយាយថា ទ្រនាប់ព្រៃឈើរបស់ប្រទេសអេត្យូពីបានធ្លាក់ចុះពី ៣៥ភាគរយនៃផ្ទៃដីសរុបនៅដើមសតវត្សរ៍ទី២០ គឺមកនៅសល់ត្រឹម ៤ភាគរយក្នុងទសវត្សរ៍ឆ្នាំ២០០០នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab