សត្វរមាំងជាង២០០ក្បាលងាប់នៅន័រវែស ដោយសារតែការប្រែប្រួលអាកាសធាតុ

សត្វរមាំងជាង ២០០ ក្បាលត្រូវបានគេរកឃើញងាប់នៅប្រជុំកោះន័រវែស Svalbard។ នេះគឺជាចំនួនងាប់ជាប់កត់ត្រាខ្ពស់បំផុត​ ចាប់តាំងពីការត្រួតពិនិត្យចំនួនសត្វនេះបានចាប់ផ្តើមក្នុងឆ្នាំ ១៩៧៨ ហើយអ្នកវិទ្យាសាស្ដ្រជឿថា ការផ្លាស់ប្ដូរអាកាសធាតុដើរតួសំខាន់ក្នុងរឿងនេះ។

យោងតាមរបាយការណ៍វេបសាយវិទ្យាស្ថាន Norwegian Polar Institute សត្វរមាំងទទួលរងអាកាសធាតុត្រជាក់ខ្លាំងពេក ហើយអត់ឃា្លនរហូតដល់ងាប់ ដោយសារតែកង្វះខាតអាហារ។

ហើយសត្វដែលមិនងាប់ ដោយសារតែអត់ឃ្លានអាហារ ក៏ត្រូវបានគេរកឃើញស្គមស្គាំងផងដែរ។

​ហើយសត្វរមាំង ដែលឆ្លងទៅប្រជុំកោះនេះ គឺត្រូវបានចាត់ទុកជាសត្វពិសេសដោយអ្នកវិទ្យាសាស្ដ្រន័រវែស​ ពីព្រោះវាជាប្រភេទសត្វសំខាន់ៗដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីនៃតំបន់ទឹកកកនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab