ថ្នាំគ្រាប់វីតាមីន D អាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម ព្រោះវាជួយជំរុញឱ្យប្រសើរឡើងនូវប្រសិទ្ធភាពអាំងស៊ុយលីន

ការស្រាវជ្រាវថ្មីមួយបានលើកឡើងថា វីតាមីន D ទំនងជួយជំរុញឱ្យប្រសើរឡើងនូវប្រសិទ្ធភាពអាំងស៊ុយលីននៅក្នុងរាងកាយ ដោយអាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមបានទៀតផង។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ២៥ កក្កដា។ 

អ័រម៉ូន (អាំងស៊ុយលីន) ដែលផលិតដោយលំពែង គឺមានសារៈសំខាន់ណាស់សម្រាប់រំលាយជាតិគ្លុយកូស (ស្ករ) ប៉ុន្តែចំពោះមនុស្សកើតជំងឺទឹនោមផ្អែម ប្រសិទ្ធភាពរបស់អាំងស៊ុយលីនគឺឥតប្រយោជន៍ ហើយបើគ្មានអាំងស៊ុយលីនទេ អ្នកជំងឺនឹងនៅតែរងទុក្ខ។ 

ក្រុមអ្នកវិទ្យាសាស្ត្រកំពុងខ្នះខ្នែងដើម្បីទប់ស្កាត់អត្រានៃការកើនឡើងជំងឺទឹកនោមផ្អែម ដែលបង្កការខាតបង់ច្រើននិងគំរាមកំហែងដល់អាយុជីវិត ដោយនាំឱ្យមានភាពស្មុគស្មាញដល់ការវះកាត់ ការមានគភ៌ ការបង្កកំណើត និង ករណីជាច្រើនទៀត។ 

ឥឡូវ ក្រុមអ្នកវិទ្យសាស្ត្រនៅសាកលវិទ្យាល័យ Laval University នៅទីក្រុងកេប៊ិកនៃប្រទេសកាណាដា បានបង្ហាញទិន្នន័យថ្មីដ៏ភ្ញាក់ផ្អើល ដែលលើកឡើងថា ការលេបថ្នាំវីតាមីន D ច្រើន អាចជួយពន្យឺតនូវអាការៈជំងឺទឹកនោមផ្អែមចំពោះអ្នកជំងឺដែលទើបពិនិត្យឃើញកើតជំងឺទឹកនោមផ្អែម និងថែមទាំងអាចជួយមនុស្សទប់ស្កាត់ជំងឺនេះកុំឱ្យវិវត្តទៀតផង។ 

បន្ទាប់ពីលេបបាន ៦ ខែ ថ្នាំគ្រាប់វីតាមីន D បានជួយជំរុញយ៉ាងល្អប្រសើរនូវសកម្មភាពរបស់អាំងស៊ុយលីននៅក្នុងជាលិកាសាច់ដុំរបស់អ្នកជំងឺ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab