មែនក៏អី? ការសិក្សាមួយរកឃើញថា បុរសផ្លោកធំមានឱកាសខ្ពស់ក្នុងការផិតក្បត់ដៃគូ

ការសិក្សាមួយបានបង្ហាញថា​ បុរសផ្លោកធំ (មានអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់) គឺមានឱកាសខ្ពស់ណាស់ក្នុងការផិតក្បត់ដៃគូរបស់ខ្លួន។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ៣០ ខែកក្កដា។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញអត្រាខ្ពស់នៃភាពមិនស្មោះត្រង់ក្នុងចំណោមបុរសៗដែលមានផ្លោកធំ ពោលគឺមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់បំផុត។ 

យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Zurich University ក្នុងប្រទេស្វីសបានឱ្យដឹងថា អ្នកដែលមានផ្លោកតូច ពោលគឺមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប គឺមានឱកាសតិចតួចណាស់ក្នុងការផិតក្បត់ដៃគូ។ 

ការសិក្សានេះគឺគាំទ្រនូវការស្រាវជ្រាវមុនៗ ដែលលើកឡើងថា ផ្លោកធំអាចប៉ះពាល់ដល់លទ្ធភាពបុរសៗក្នុងការរក្សាភាពស្មោះត្រង់ចំពោះដៃគូ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab