បុរសចិនថ្លើមធំម្នាក់ព្យាយាមចូលក្បួនសម្តេចតេជោត្រូវប៉ូលិសឃាត់ខ្លួន តែពេលសួរនាំទើបដឹងរឿងហួសចិត្តមួយ

ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ពីកម្លាំងប៉ូលិសរដ្ឋបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីពីបទបង្កការអុកឡុកនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងព្យាយាមរត់ចូលក្បួនដំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។  

ប៉ូលិសនិយាយថា​  ជនបរទេស ឈ្មោះ XIANG NIXIONG ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE00973732 ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ បង្កការអុកឡុកនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងព្យាយាមរត់ចូលក្បួនដំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ប៉ូលិសបន្តថា បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការសាកសួរដឹងថា​ ជនបរទេសនេះចូលមក ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ឧសភា២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ​ ក្នុងគោលបំណងធ្វើការ ហេីយរូបគាត់បានធ្វើការនៅកាស៊ីណូក្រោន នៅបាវិតដោយពុំបានទទួលប្រាក់ខែពីថៅកែនោះទេ។  រូបគាត់ក៏បានប្ដឹងសមត្ថកិច្ចនៅខេត្តស្វាយរៀង តែពុំមានការដោះស្រាយ ហើយរូបគាត់ក៏បានមកប្ដឹងនៅក្រសួងមហាផ្ទៃដើម្បីសុំការអន្តរាគមន៍ តែក្រសួងមហាផ្ទៃមិនមានការដោះស្រាយ ។ រួចរបគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅស្ថានទូតចិនដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយ ។ 

ប៉ូលិសបន្តទៀតថា ទើបនៅថ្ងៃទី៣០កក្កដាឆ្នាំ២០១៩ ជនបរទេសរូបនេះបានឈរនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីទាមទារឱ្យសម្តេចជួយដោះស្រាយរឿងរ៉ាវរបស់ខ្លួនជាមួយថៅកែនៅបាវិត។ កម្លាំងប៉ូលិសការិយាល័យបានទាក់ទងទៅសមត្ថកិច្ចខេត្តស្វាយរៀង ហេីយប៉ូលិសជំនាញបានផ្ដល់ពត៌មានថា«បានដោះស្រាយឱ្យរួចរាល់និងព្រមទទួលប្រាក់គ្រប់ចំនួននៅថ្ងៃទី១៩កក្កដាឆ្នាំ២០១៩មកម្ល៉េះ»។       

បន្ទាប់មក កម្លាំងប៉ូលិសការិយាល័យបានធ្វើការណែនាំអប់រំ ឱ្យធ្វើកិច្ចសន្យាតែជនបរទេសរូបនេះមិនព្រមស្ដាប់ និងមិនសហការជាមួយសមត្ថកិច្ច ទេីបត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab