រថយន្តPRIUSបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូហុងដាឌ្រីមបុករងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងបើកដោយបុរសម្នាក់និងអ្នករួមដំណេីរម្នាក់​ កំពុងតែឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យរងបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗនៅវេលាម៉ោង១ យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣១ ខែកក្ដ ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីមុខការ៉ាស់សាំងតូតាល់ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  ។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1K.3200ជិះដោយយុវជន២នាក់ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ។ 

ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តTOYOTA PRIUSពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX .0626បើកដោយបុរសម្នាក់និងអ្នករួមដំណេីរម្នាក់​ ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ក៏ត្រូវម៉ូតូបុកពេញទំហឹងចំទ្វារមុខខាងស្ដាំបណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ។ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab