វាយសម្លាប់បុគ្គលិក«ហាងថតរូបល្អពេញចិត្ត»ត្រូវបានប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖​ ប៉ូលិសចម្រុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាឃាតករសម្លាប់មនុស្សកាលពីរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០១៩​  បន្ទាប់ពីបានវាយនឹងដំបងដែកជ្រុងបណ្តាលឱ្យជនរងគ្រោះស្លាប់ កាលពីថ្ងៃទី ២៧ឧសភាឆ្នាំ២០១៩ វេលាម៉ោង ៥និង ៣០នាទីល្ងាចកន្លងទៅ នៅចំណុច ផ្ទះលេខ១៤៣ ផ្លូវលេខ២៨៦ ក្រុមទី៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ផុន សាលីន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរបុគ្គលិកហាងថតរូបល្អពេញចិត្ត ។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ ឈុន ឌីម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះនិងជនសង្ស័យ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ។ 

ប៉ូលិសបន្តថា  ខណៈពេលជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេង ក៏ស្រាប់តែជនសង្ស័យ បានដើរមកពីក្រោយ យកដំបងដែកជ្រុង វាយក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឱ្យបែកចេញឈាមដួលសន្លប់ ហើយសង្ស័យក៏បានរត់គេចខ្លួនបាត់ ។ 

ចំណែកជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ រួចបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ហើយបន្តទៅប្រទេសវៀតណាម រួចក៏ស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ហើយក៏ត្រូវបានដឹកត្រឡប់មកវិញយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ ។

រហូតដល់ថ្ងៃទី៣០កក្កដាឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀល ក្រុមប្រតិបត្តិការចម្រុះរួមមាន ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ,ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ,ប៉ូលិសខណ្ឌចំការមន សហការជាមួយ ប៉ូលិសខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យ នៅចំណុច ខាងត្បូងភ្នំយាយសំ ភូមិទួលពង្រ ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ ។ មូលហេតុដែលជនសង្ស័យវាយជនរងគ្រោះបណ្ដាលឱ្យស្លាប់ គឺដោយសារជនសង្ស័យប្រច័ណ្ឌ ជនរងគ្រោះជាមួយនឹងប្រពន្ធរបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab