adverise with khmeread Unnamed

បុរស​ម្នាក់​បន្ទាប់ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ​បានធ្វើ​អត្ត​ឃាត​ចងក​សម្លាប់ខ្លួន​

     ភ្នំពេញ ៖​ បុរស​ម្នាក់​បន្ទាប់ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមីនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ និង​៣០​នាទី​នៅ​ចំណុច​ផ្ទះជួល បន្ទប់​លេខ​០៤ ក្រុមទី​៧ ភូមិ​ឡ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា   ជនរងគ្រោះ​ឈ្មោះ ប៉ែន សោ​ទូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​ត្រាំកក់ ស្រុកត្រាំកក់ ខេត្ត តាកែវ​ទីលំនៅ បច្ចុប្បន្ន ផ្ទះជួល​បន្ទប់​លេខ​០៤ ភូមិ​ឡ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​ជាង​ផ្សារ​ដែក​។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ​ចំនួន​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី ១២​មីនា​២០១៦ ជនរងគ្រោះ និង​ប្រពន្ធ​បាន​ទាស់​ពាក្យសម្ដី​គ្នា​បន្តិច បន្តួច​ពី​រឿង​ជនរងគ្រោះ​អត់​ការងារ​ធ្វើ ហើយក៏​ត្រូវ​គ្នា​វិញ​រហូតដល់​ថ្ងៃទី ១៤ ខែមីនា​ឆ្នាំ​២០១៦​ហូបបាយ​ជុំ​ប្រពន្ធ​និង​កូន។ ពេលនោះ ប្រពន្ធ​ក៏​ទៅធ្វើ​ការ​នៅ​រោងចក្រ ហើយ​នៅពេល​ត​រឡប់​មកវិញ​នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​មកដល់​ផ្ទះ​ឃើញ​ចាក់សោ​គន្លឹះ​ក្នុង​ក៏​ប្រាប់​ម្ចាស់ផ្ទះ​ជួយ​គាស់​ទ្វារ​ស្រាប់តែ​ឃើញ​ប្តី​ចងក​នឹង​ខ្សែភ្លើង​ទៅនឹង​ធ្នឹម​ដែក​ស្លាប់បាត់​ហើយ​។ 

    បន្ទាប់ពី​ប៉ូលិស​ធ្វើ​កោសល្យ​ពិច័យ​រួច​បញ្ជាក់ថា ស្លាប់​ដោយសារ​ធ្វើអត្តឃាត​រួច​ប្រគល់​សព​ឲ្យ​ប្រពន្ធ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់