ប៉ូលិសប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី៣០កក្កដាឆ្នាំ២០១៩ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន  ១-ឈ្មោះ សយ សុផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខនិង
 ២-ឈ្មោះ ស្រាង គឹមស្រេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈដកហូត ក្រាមសថ្លា០៥កូនថង់តូច  ម៉ូតូ០២គ្រឿង ម៉ាកហ្សូមមឺ ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-4911 ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab