ប៉ូលិសប៉ុស្តិ៍ចោមចៅទី២ឃាត់ជនសង្ស័យម្នាក់ជាប់ចោទរក្សាទុកថ្នាំញៀន

ភ្នំពេញ ៖​ ប៉ូលិសប៉ុស្តិ៍ចោមចៅទី២បានឃាត់ជនសង្ស័យម្នាក់ក្នុងករណីប្រើប្រាស់​ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩​ វេលាម៉ោង៩និង៣០នាទី ចំណុចដីវាលលៀសហាល ផ្លូវលំក្រុម៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ប៉ាន់ កញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី ខណ្ឌពោធិ៍សែនជ័យ។វត្ថុតាងដកហូតក្រាមសថ្លាចំនួន៤កញ្ចប់តូច ,លុយខ្មែរ​ ៥០,០០០​ រៀល​ និងលុយ២ដុល្លារ។ 

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានបញ្ចូនមកកាន់ ប៉ូលិសផ្នែកជំនាញ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab