ឃាត់ខ្លួនជនសង្ស័យ៣នាក់ជួញដូរថ្នាំញៀននៅសង្កាត់គោកឃ្លាង

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីយប់។

ប៉ូលិសនិយាយថា​ ជនសង្ស័យ៣នាក់រួមមាន  ១-ឈ្មោះ កាន សុផាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកេជន ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ,២-ឈ្មោះ ច្រឹក បារាំង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និង ៣-ឈ្មោះ ញ៉ន ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ក្រាមសថ្លា០៣កូនថង់តូច  , ជញ្ជីងថ្លឹង , ម៉ូតូ០២គ្រឿង(ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខព្រៃវែង 1F-0593 និងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1AD-9751។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ អនុវត្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab