រកឃើញសាកសពប្រុសស្រីជំទង់ពីរនាក់ស្លាប់ទល់មុខគ្នាកាលពី៤០០០ឆ្នាំមុននៅកាហ្សាក់ស្ថាន

សាកសពក្មេងវ័យជំទង់មួយគូ ដែលមានជីវិតកាលពី ៤.០០០ឆ្នាំមុន ត្រូវបានរកឃើញកប់ក្នុងស្ថានភាពកំពុងទល់មុខសម្លឹងមើលគ្នាទៅវិញទៅមក នៅក្នុងផ្នូរមួយក្នុងប្រទេសកាហ្សាក់ស្ថាន់។

សាកសពបុរាណមួយគូនេះត្រូវគេជឿថា មានអាយុចន្លោះ ១៦ ឬ ១៧ឆ្នាំ ពេលដែលពួកគេបានស្លាប់ ហើយបុរាណវិទូនិយាយថា ពួកគេទំនងជាមកពី "គ្រួសារអភិជន" នៅក្នុងសម័យកាលដែលពួកគេរស់នៅ។

គេមិនច្បាស់នោះទេថាតើពួកគេទាំងពីរនេះគឺជាបងប្អូន ឬគូស្នេហ៍ ប៉ុន្តែសាកសពបុរេប្រវត្តិមួយគូនេះត្រូវបានកប់សម្លឹងមើលគ្នាទៅវិញទៅមកសម្រាប់ដំណើររបស់ពួកគេទៅកាន់ជាតិក្រោយ។

អ្នកជំនាញនៅមិនទាន់សិក្សាដឹងច្បាស់នៅឡើយទេ ពីមូលហេតុដែលពួកគេបានស្លាប់ ប៉ុន្តែមានផែនការអនុវត្តការស្រាវជ្រាវលើអដ្ឋិធាតុដើម្បីរកឱ្យឃើញមូលហេតុពិត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab