នៅពេលយើងមានបញ្ហាឆ្លងមេរោគ និងគ្រុនផ្តាសាយ យើងតែងប្រើប្រាស់ថ្នាំផ្សះ។ ដូច្នេះ សូមឈប់ប្រើថ្នាំផ្សះ រួចងាកមករកជម្រើសធម្មជាតិវិញ។ ការប្រើឱសថ និងគ្រឿងផ្សំធម្មជាតិ គឺមានគុណសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងវីរុសដូចគ្នា។ ជាធម្មតានៅពេលយើងព្យាបាលគ្រុនក្តៅយើងប្រើប្រាស់ក្រូចឆ្មា ដោយសារដឹងថាវាសម្បូរវីតាមីន C។ វាក៏ផ្ទុកទៅដោយអាស៊ីតស៊ីទ្រិច ម៉ាញ៉េស្យូម និងកាល់ស្យូមដែរ។ ដោយសារហេតុនេះហើយទើបវាអាចព្យាបាលការឆ្លងមេរោគ និងជំងឺជាច្រើន។ វាក៏ល្បីថាអាចជំរុញដល់ការរំលាយអាហារ និងសម្រកទម្ងន់ផងដែរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ក្រូចឆ្មា អំបិល និងម្រេចសម្រាប់ព្យាបាលបញ្ហាសុខភាព ១០ មុខ៖
១. ការផ្សំគ្នារវាងទឹកក្រូចឆ្មា និងប្រេងអូលីវអាចជួយកម្ចាត់គ្រួសក្នុងថង់ទឹកប្រមាត់។
២. ការផ្សំគ្នារវាងម្សៅដើមយីហ៊ុប ម្រេច គ្រាប់ក្រវាញ និងជីរវ៉ាន់ស៊ុយអាចជួយអ្នកបើកបំពង់ច្រមុះកុំឱ្យស្ទះ។ លោកអ្នកអាចហិត ឬហឺតគ្រឿងផ្សំទាំង ៤ នេះ។
៣. អំបិល ១ ស្លាបព្រាបាយ ម្រេច ១ ចឹប និងទឹកក្រូចឆ្មា ១ ស្លាបព្រាបាយអាចជួយបញ្ហាឈឺបំពង់ក។ គ្រាន់តែផឹកគ្រឿងផ្សំជាការស្រេច។
៤. ប្រសិនបើលោកអ្នកមានបញ្ហារលាកសាច់ដុះនៅបំពង់ក គួរលាយទឹកក្រូចឆ្មា និងអំបិល រួចខ្ពុលមាត់។
៥. ការផ្សំគ្នារវាងម្រេច និងប្រេងអូលីវអាចបំបាត់ការឈឺធ្មេញ។
៦. ដើម្បីស្រកទម្ងន់ ត្រូវផឹកទឹកមួយកែវ ដែលលាយម្រេចចំនួន១/៤នៃស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ។ ផឹកគ្រឿងផ្សំនេះរាល់ថ្ងៃ។
៧. បញ្ឈប់ឈាមច្រមុះជាមួយនឹងទឹកក្រូចឆ្មា។ ច្របាច់ទឹកក្រូចឆ្មាប៉ុន្មានដំណក់ដាក់លើដុំសំឡី រួចយកទៅញ៉ុកចូលរន្ធច្រមុះ។
៨. ប្រសិនបើអ្នកមានបញ្ហាចង់ក្អួតចង្អោ សូមលាយទឹកក្រូចឆ្មា ម្រេច និងទឹកធម្មតាក្នុងកម្រិតពេញចិត្តផ្ទាល់ខ្លួន រួចផឹកជាការស្រេច។
៩. កាត់បន្ថយការវាយប្រហាររបស់ជំងឺហឺត។ ដាក់ម្រេច ៨-១០ គ្រាប់ និងស្លឹកដង្កៀបក្តាម ចំនួន ១៥ សន្លឹក និងផ្កាក្លាំងពូ ២ ដុំ។ ចាក់ទឹកក្តៅក្នុងកម្រិតល្មមលើគ្រឿងផ្សំទាំងនេះ ហើយទុកចោល ១៥ នាទី។ បន្ទាប់មក ដាក់ទឹកឃ្មុំសុទ្ធ ២ ស្លាបព្រាបាយ រួចផឹកវាជាការស្រេច។
១០. ដើម្បីបំបាត់ក្អក សូមដាក់ម្រេចមួយចឹប ទឹកក្រូចឆ្មាមួយផ្លែ និងអំបិលមួយចឹបក្នុងកែវមួយ រួចផឹកគ្រឿងផ្សំនេះជាការស្រេច៕
គ្រាប់ក្រវាញ
ផ្កាក្លាំពូ
ម្សៅដើមយីហ៊ុប
