adverise with khmeread 1

មន្ទីរ​បញ្ចា​កោណ​និយាយថា អូ​ម៉ា ស៊ី​សាមី មេបញ្ជាការ​ជាន់ខ្ពស់​នៃ​ក្រុម IS បាន​ស្លាប់​ហើយ​

​    ​មន្ទីរ​បញ្ចា​កោណ​បាន​បញ្ជាក់ថា មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុម​IS ឈ្មោះ អូ​ម៉ា ស៊ី​សាមី (Omar Shishani) បាន​ស្លាប់​ហើយ​។​

​    ​ក្រុមមន្ត្រី​ការពារជាតិ​អាមេរិក​បាន​និយាយថា អូ​ម៉ា ស៊ី​សាមី ឬ​ហៅថា​តា​ខាន់ ប៉ា​ទី​រ៉ា​ស​វី​លី (Tarkhan Batirashvili) បាន​ស្លាប់​ដោយសារ​មុខរបួស​ក្នុងកា​វាយប្រហារ​តាម​អាកាស​របស់​អាមេរិក​នៅ​ប្រទេស​ស៊ី​រី​ភាគ​ឦសាន​កាលពីពេល​ថ្មី​នេះ​។​

​    ​អង្គរក្ស​របស់គាត់​ចំនួន​ពីរ​បីនាក់​ត្រូវបាន​សម្លាប់​ផងដែរ​ក្នុង​វាយប្រហារ​តាម​អាកាស​នេះ​។ ការវាយប្រហារ​តាម​អាកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៤​ខែមីនា​នៅ​ជិត​ទីក្រុង​Shaddadi ភាគ​ឦសាន​នៃ​ប្រទេស​ស៊ី​រី​ជាទី​ដែល អូ​ម៉ា ស៊ី​សាមី ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ពង្រឹង​កងកម្លាំង​នៃ​ក្រុម​IS​នៅក្នុង​តំបន់​៕​

adverise with khmeread

មតិយោបល់