សកម្មភាពនិងទម្លាប់អាក្រក់ប្រចាំថ្ងៃទាំង ២៣ នេះបង្កឱ្យកើតមហារីកដោយមិនដឹងខ្លួន

អ្នកដឹងហើយថា សកម្មភាព និងទម្លាប់មួយចំនួនអាចបង្កឱ្យកើតមហារីកបានដូចជា ជក់បារី ផឹកគ្រឿងស្រវឹង និងសកម្មភាពជាច្រើនទៀត។ យ៉ាងណាមិញ អ្នកប្រហែលជាមិនដឹងពីទម្លាប់ប្រចាំថ្ងៃទាំង ២៣ នេះ ដែលវាបង្កមហារីកដោយមិនដឹងខ្លួននោះទេ។ មហារីក គឺជាជំងឺលេខពីរនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជំងឺបេះដូង ហើយការដែលដឹងមុនពីធាតុពិតនៃការបង្កមហារីក និងបង្ការទុកមុន គឺជាទំនួលខុសត្រូវរបស់អ្នកទាំងគ្នា។ ហើយខាងក្រោមនេះ គឺជាសកម្មភាព ក៏ដូចជាទម្លាប់ប្រចាំថ្ងៃដែលបង្កឱ្យកើតមហារីក។

១. ការប៉ះនឹងពន្លឺព្រះអាទិត្យច្រើនហួសប្រមាណ។ ២. ការធ្វើដំណើរតាមយន្តហោះ ឬលើអាកាសញឹកញាប់ហួសប្រមាណ។ ការសិក្សាបង្ហាញថា អាកាសយានិកលើយន្តប្រឈមកើតមហារីកដូចជា មហារីកមាត់ស្បូន ក្រពេញទីរ៉ូអ៊ីត ពោះវៀន ថ្លើម និងក្រពះ។ ៣. ការជក់បារី។ ៤. ការផឹកគ្រឿងស្រវឹងច្រើនហួសហេតុ។ ៥. ស្រូបយកផ្សែងបារី ឬអ្នកជក់បារីបន្ទាប់បន្សំ។ 

៦. លើសទម្ងន់ខ្លាំងពេក។ ៧. ការលាបថ្នាំក្រចក ដែលមានជាតិគីមី។ ៨. អសកម្ម ជាកត្តាមួយនាំឱ្យកើតមហារីកដែរ។ ៩. ធ្វើការយប់ជ្រៅ ដែលនាំឱ្យគេងមិនគ្រប់គ្រាន់ ក៏បណ្ដាលឱ្យកើតមហារីកដែរ។ ១០. អ្នកនៅបន្ទប់ក្រោមដីមិនដឹងទេថាខាងក្រោមនោះមានឧស្ម័នបង្កមហារីកមួយហៅថា Radon។

១១. ការចម្លងមេរោគ HPV តាមរយៈការរួមភេទ ដែលមេរោគនេះមិនបង្ហាញ រោគសញ្ញាទេ តែនៅពេលវាកើតឡើងគឺជាជំងឺមហារីកតែម្ដង។ ១២. ការបរិភោគសាច់ច្នៃ។ ១៣. ការបរិភោគភេសជ្ជៈក្ដៅខ្លាំងពេកបង្កមហារីកបំពង់ក។ ១៤. ការបរិភោគអាហារក្ដៅដែលទ្រាប់ប្រអប់ស្នោ ឬជ័រ។ ១៥. ការបរិភោគសាច់ក្រហមអាំង។

១៦. ការបរិភោគអាហារសម្បូរខ្លាញ់។ ១៧. ការប៉ះពាល់ផ្សែងពុលពីរោងចក្រ ដែលបំពុលបរិយាកាស។ ១៨. ការបន្តដំណែល ឬហ្សែនពីគ្រួសារ។ ១៩. ការបរិភោគអាហារជូរ ឬត្រាំ។ ២០. ការទំពារថ្នាំជក់។ ២១. ការមានជំងឺទឹកនោមផ្អែម ក៏ប្រឈមមុខកើតមហារីកដែរ។ ២២. ការប៉ះពាល់វិទ្យុសកម្មដោយមិនរំពឹងទុកពីកន្លែង ដែលសម្បូរឧបករណ៍អេឡិចត្រនិកផ្សេងៗ។ និង ២៣. ការប៉ះពាល់ចំហេះម៉ាស៊ូត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...