adverise with khmeread Da3637dd ab88 479b 8e93 07de733e3130

ឆេះផ្ទះ៤ខ្នងនៅសង្កាត់ស្វាយប៉ាក

     ភ្នំពេញ ៖ ផ្ទះសង់អំពីឈើដែលតាំងលក់ឈើអារចំនួន៤ខ្នងត្រូវភ្លើងឆេះទាំងស្រុង និងប្រមាណពី៤ទៅ៦ខ្នងទៀតឆេះអស់៥០ភាគរយ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៣ធ្នូឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវជាតិលេខ៥ ម្តុំលក់ឈើអារ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
    មន្ត្រីប៉ូលិសពន្លត់អគ្គិភ័យបានឲ្យដឹងថា ភ្លើងបានឆេះចេញពីផ្ទះលក់ឈើអារហើយឆេះ​រាលដាលយ៉ាងរហ័សអស់ផ្ទះ៤ខ្នង។ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យ១៣ គ្រឿងបានជួយធ្វើអន្តរាគមន៍ ដោយបាញ់ទឹកអស់១៥រថយន្តទើបភ្លើងរលត់ទាំង ស្រុងនៅម៉ោង៥គត់។ ទន្ទឹមនោះមានមានផ្ទះពី៤ទៅ៦ខ្នងទៀតឆេះអស់៥០ភាគរយ ។ ក្នុងហេតុការណ៍នេះពុំមាន​អ្នករងរបួសនោះទេ។
   មន្ត្រីដដែលបន្តថា ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយ ព្រោះកំពុងបន្តស្រាវជ្រាវ ៕

adverise with khmeread

មតិយោបល់