1

អ្នកលេងអ៊ិនធឺណេតបង្ហាញប្រត្តិកម្មអវិជ្ជមានចំពោះរឿងអាស្រូវណាត់ជួបរបស់ Hyomin

បន្ទាប់ពី​មាន​របាយការណ៍មួយចំនួន​អំពី​ទំនាក់ទំនង​របស់​សមា​ជិ​ក​ក្រុម T-ARA នាង Hyomin អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏បាន​បង្ហាញ​ពី​ប្រ​ត្តិ​កម្ម​ផ្សេងៗ​គ្នា​របស់​ពួកគេ​ភ្លាម​។​

​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​សេចក្តីរាយការណ៍​មួយចំនួន​បានបញ្ជាក់​ថា Hyomin កំពុងមាន​ទំនាក់ទំនង​សម្ងាត់​មួយ​អស់​រយៈពេល​បី​ខែ​ជាមួយនឹង​តារា Baseball ជម្រើសជាតិ​កូរ៉េ និង​ជា​កីឡាករ​លំដាប់​កំពូល​ក្នុង​ក្របខ​ណ្ឌ័ Major League លោក Kang Jung Ho ។​

​ទោះបី​ទំនាក់ទំនង​ស្នេហា​ជាច្រើន​ទាក់​ទឹង Idol ជាច្រើន​បានទទួល​នូវ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​តា​ម​ដាន ប៉ុន្តែ​បណ្តា​ប្រិយមិត្ត​មួយចំនួន​បានបង្ហាញ​ពី​ប្រ​ត្តិ​កម្ម​អវិជ្ជមាន​ចំពោះ​ដំណឹង​មួយ​នេះ​ទៅវិញ​។​

Kang Jung Ho គឺជា​តារា Baseball សញ្ជាតិ​កូរ៉េ​ដ៏​កម្រ​ម្នាក់​ដែល​បានបង្ហាញ​វត្តមាន​នៅក្នុង​ក្របខ​ណ្ឌ័​កីឡា Baseball កំពូល Major League របស់​សហរដ្ឋអាមេរិក ហើយ​គាត់​ត្រូវបាន​គេ​ដឹងថា​ជា​បុគ្គល​មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​គោរព​ស្រឡាញ់​ជាទីបំផុត​ពី​សំណាក់​ប្រជាជន​នៅក្នុង​ប្រទេស​កូរ៉េ​។

​ទោះជា​យ៉ាងណាក្តី ដោយសារ​តែមាន​ព័ត៌មាន​លេចឮ​រឿងអាស្រូវ​របស់គាត់​ជាមួយ​សមាជិក​ក្រុម T-ARA នាង Hyomin បានធ្វើឱ្យ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​បុណ្យ​ឱ្យ​រឿង​ទំនាក់ទំនង​នេះ​កុំ​ក្លាយជា​ការពិត​ឱ្យសោះ​៕

​ទោះជា​យ៉ាងណាក្តី ដោយសារ​តែមាន​ព័ត៌មាន​លេចឮ​រឿងអាស្រូវ​របស់គាត់​ជាមួយ​សមាជិក​ក្រុម T-ARA នាង Hyomin បាន​ញ៉ាំងឱ្យ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​មួយចំនួន​ដែល​មិន​និយម​គាំទ្រ​ជាមួយនឹង​ទង្វើ​របស់ Hyomin កាលពី​ថ្មីៗ​នេះ នាំគ្នា​បុណ្យ​ស្រន់​ឱ្យ​រឿង​ទំនាក់ទំនង​មួយ​នេះ​កុំ​ក្លាយជា​ការពិត​ឱ្យសោះ​៕

ប្រភព៖ Koreaboo

មតិយោបល់