បុរសអាមេរិកម្នាក់សុខចិត្តទៅរស់នៅទីក្រុងខ្មោចម្នាក់ឯងអស់២២ឆ្នាំដើម្បីរកកំណប់រ៉ែប្រាក់ មកទល់ឥឡូវរកបានមួយរទេះគត់ ហើយតម្លៃវិញថ្លែងមិនចេញ

លោក Robert Louis Desmarais គឺជាមនុស្សម្នាក់គត់ដែលរស់នៅក្នុងទីក្រុងខ្មោច Cerro Gordo ក្នុងរដ្ឋ California ជាកន្លែងគាត់បានស្វែងរកលោហៈប្រាក់អស់ ២២ ឆ្នាំមកហើយ។

អតីតគ្រូបង្រៀនថ្នាក់វិទ្យាល័យវ័យ ៧០ ឆ្នាំ រូបនេះ ធ្លាប់ទៅមើលកន្លែងដាច់ស្រយាលនេះក្នុងថ្ងៃឈប់សម្រាករបស់សាលាដើម្បីស្វែងរករ៉ែប្រាក់។ ប៉ុន្ដែគាត់បានផ្លាស់ទៅនៅទីនោះពេញម៉ោង ដើម្បីរស់នៅឱ្យឆ្ងាយពីហ្វូងមនុស្សនៅលើភ្នំ ក្រោមពន្លឺផ្កាយរះពេញមេឃពេលរាត្រីដ៏ស្រស់ស្អាត។

Cerro Cordo (ជាភាសាអេស្ប៉ាញមានន័យថា ភ្នំខ្លាញ់) ធ្លាប់ជាកន្លែងមួយពោរពេញទៅដោយរ៉ែប្រាក់ក្នុងរដ្ឋ California។

លោក Desmarais និយាយថា "ប្រាក់ទាំងនេះធ្លាប់បានជួយសាងសង់ទីក្រុង Los Angeles"។

ដោយមានអ្នកបញ្ចុះបញ្ចូលថាមានប្រាក់នៅសល់ច្រើន គាត់ចុះពីកម្ពស់ ២៤៣ ម៉ែត្រដោយប្រើកំណាត់ឈើនិងញញួរដើម្បី "បំបែកថ្មនិងមើលអ្វីនៅខាងក្រោយថ្មទាំងនោះ"។

គាត់គិតថាគាត់បានរកឃើញស្លាកស្នាមដែលបាត់នៅក្នុងអណ្តូងរ៉ែមួយចំនួន។ គាត់និយាយថា "ខ្ញុំសង្ឃឹមថានឹងរកវាឃើញ។ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ" ។

គាត់និយាយថា "ជាង ២២ ឆ្នាំខ្ញុំបានរកឃើញរទេះរុញដែលពេញដោយប្រាក់"។ សម្រាប់ពេលបច្ចុប្បន្ននេះគាត់បានលក់រ៉ែជាទម្រង់ឆៅដល់ភ្ញៀវទេសចរក្នុងតម្លៃពី ៥ ទៅ ២០ ដុល្លារក្នុងមួយដុំ។

បន្ទាប់ពី Desmarais បានរស់នៅក្នុងទីក្រុងនេះអស់រយៈពេលជាច្រើនឆ្នាំមក មានមនុស្សម្នាក់បានផ្តល់ឱ្យគាត់នូវកាប៊ីនមួយដែលធ្លាប់ជាផ្ទះរបស់អ្នករុករករ៉ែដែលមានឈ្មោះថា William Hunter ។ នោះហើយជាកន្លែងដែលគាត់រស់នៅនៅកម្ពស់ ២.៤៩៩ ម៉ែត្រជាមួយនឹងទេសភាពជ្រលងភ្នំដែលអាចឱ្យគាត់មើលឃើញអ្នកទេសចរពីចម្ងាយ មុនពេលពួកគេទៅដល់កន្លែងគាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...