adverise with khmeread 1

Ronaldo កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយនឹង​អ្នក​ស្នង​មរតក​ក្រុមហ៊ុន​ឆ្នៃ​ម៉ូត​សម្លៀកបំពាក់ TOPSHOP?

អ្នក​ស្នង​មរតក​ក្រុមហ៊ុន​ឆ្នៃ​ម៉ូត​សម្លៀកបំពាក់ TOPSHOP នាង Chloe Green បាន​បង្ក​ឱ្យ​ពាក្យ​ចចាមអារ៉ាម​អំពី​ទំនាក់ទំនង​ជាមួយ​មិត្ត​ប្រុស​ជាតា​រា​ល្បី បន្ទាប់ពី​នាង​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់​នាង​ជាមួយនឹង Cristiano Ronaldo កាលពីពេល​ថ្មីៗ​នេះ​។​

​អនាគត​អ្នក​ស្នង​តំណែង​ឪពុក​វ័យ ២៥ ឆ្នាំ​រូបនេះ​បានបង្ហាញ​រូបភាព​ពី​ដំណើរ​ទៅកាន់​ទីក្រុង Madrid ជា​កន្លែង​ដែល​នាង​និង​មិត្តភក្តិ​ម្នាក់ទៀត​បាន​ទិញ​សំបុត្រ VIP សម្រាប់​ការប្រកួត​របស់ Real ជាមួយ​ក្រុម Roma កាលពី​សប្តាហ៍​មុន​។​

​នៅក្នុង​រូបភាព​មួយ​សន្លឹក​ទៀត Chloe បង្ហាញ​ពី​រូបភាព​ថ្ពាល់​ទល់​ថ្ពាល់​របស់​នាង​ជាមួយនឹង​កំពូល​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​សម័យ​ទំនើប​នេះ​ផងដែរ​។ ខណៈដែល​រូបភាព​ផ្សេងទៀត​បានបង្ហាញ​ឱ្យឃើញ​ពី​ទូរស័ព្ទ​មួយគ្រឿង មានការ​ចុះហត្ថលេខា​ដោយ​ខ្សែប្រយុទ្ធ​កំពូល​របស់​ក្រុម​អធិរាជ​ស​ជាមួយនឹង​សារ​ជា​អក្សរ​សរសេរថា "​ជូន​ចំពោះ​ម្ចាស់​ស្នេហ៍ Chloe"៕

 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់