ម៉ាស៊ីនបញ្ចេញរលកទឹកដំណើរការខុសបច្ចេកទេស បញ្ចេញរលកស៊ូណាមី បាញ់មនុស្សហោះចេញពីអាងរាប់សិបនាក់ ខ្លះរបួសបាក់ត្រគាក នៅសួនទឹកនៅប្រទេសចិន

វីដេអូដ៏រន្ធត់មួយបង្ហាញមនុស្សប្រមាណ ៤៤ នាក់បានរងរបួស នៅពេលម៉ាស៊ីនបញ្ចេញរលកទឹកដំណើរការខុសប្រក្រតីនៅសួនទឹកមួយក្នុងប្រទេសចិន ដោយបានបញ្ចេញរលកយក្សស៊ូណាមី ដែលរុញអ្នកហែលទឹកចេញពីអាងរាប់សិបនាក់។

ក្នុងវីដេអូដែលកំពុងល្បីពេញបណ្ដាញសង្គមចិន រលកទឹកយ៉ាងធំ បានបោកបក់មនុស្សរាប់សិបនាក់រួមមានទាំងក្មេង ទាំងចាស់ឡើងទៅលើទាំងសម្រែកយ៉ាងភ័យខ្លាចគ្រប់គ្នានៅសួនទឹក Yulong Shuiyun Water Park ភាគខាងជើងប្រទេសចិន។

មនុស្ស ៥ នាក់បានទទួលរងបាក់ត្រគាក និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ យ៉ាងណាមិញ មន្រ្តីនៅសួនទឹកនោះបានបដិសេធនូវការអះអាងថា បុគ្គលិកដែលបញ្ជាម៉ាស៊ីនរលកទឹកនោះ គឺស្រវឹង ដែលជាហេតុនាំឱ្យម៉ាស៊ីនបញ្ចេញរលកទឹកយក្សមក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...