adverise with khmeread 1

​ប្រិយមិត្ត K-Pop នាំគ្នា​បង្ហាញ​ប្រ​ត្តិ​កម្ម​ទៅលើ​ការសារភាព​ត្រង់ៗ​នៃ​ការវះកាត់​មុខមាត់​ផ្លា​ស្ទិ​ករ​បស់ Cao Lu

ទោះបី​កូរ៉េខាងត្បូង​តែង​ត្រូវគេ​សំដៅថា​ជា​មជ្ឈមណ្ឌល​កែ​សម្ផស្ស​របស់​ពិភពលោក តែ​តារា​ល្បីៗ​នៅតែមាន​ភាព​រសើប​ចំពោះ​ប្រធានបទ​កែ​សម្ផស្ស​។​

​ទោះជា​យ៉ាងណាក្តី នៅក្នុង​ការផ្តល់​បទសម្ភាសន៍​នៃ​កម្មវិធី​បង្ហាញ​ពី​ជីវិត​ពិត We Got Married របស់​សមាជិក​ក្រុម FIESTAR នាង Cao Lu បានបញ្ជាក់​ទទួលស្គាល់​ថា​ជាធម្មតា​នាង​បានទទួល​ការវះកាត់​ប្លា​ស្ទិ​ក​នៅលើ​ច្រមុះ​របស់​នាង​។ ពេលដែល​តួ​សម្តែង​ជា​ស្វាមី​ក្លែងក្លាយ​របស់​នាង​គឺ​លោក Jo Se Ho បាន​សួរ​ទៅ​នាង​ថា​ហេតុអ្វី​បានជា​នាង​សម្រេចចិត្ត​ធ្វើ​វា តារាចម្រៀង​មកពី​ផលិតកម្ម LOEN Entertainment រូបនេះ​បាន​តប​ទៅវិញ​ថា នាង​ធ្វើ​វា​ពីព្រោះ​វា​អា​ជួយ​ឱ្យ​នាង​មាន​សម្រស់​ស្រស់ស្អាត​ជាង​មុន​។​

​ទាក់ទង​នឹង​ការសារភាព​ដ៏​ស្មោះត្រង់​របស់​នាង Cao Lu  ប្រិយមិត្ត​មួយចំនួន​បាន​កោតសរសើរ​នាង​យ៉ាងខ្លាំង​ចំពោះ​ការដែល​នាង​ហ៊ាន​និយាយ​មិនចេះ​លាក់ ដោយ​មិន​ខ្លាច​គេ​រិះគន់​រឿង​កែ​សម្ផស្ស​អ្វី​ឡើយ​៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់