Neymar: ខ្ញុំនឹងមិនលេងឲ្យក្លឹប PSG ទៀតទេ

កីឡាករ Neymar បានប្រាប់ក្លឹប PSG ថា ខ្លួននឹងមិនលេងឲ្យពួកគេទៀតទេ ខណៈកីឡាកររូបនេះព្យាយាមបង្ខំឲ្យមានកិច្ចព្រមព្រៀងផ្ទេរត្រឡប់ទៅក្លឹប Barcelona វិញ។

កីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ពហុកីឡាដ្ឋាន Nou Camp វិញ ប៉ុន្តែក្លឹបយក្សបារាំង​ PSG បានប្រាប់វិញថា ពួកគេនឹងមិនលក់ Neymar ទៅណាទេ មុនពេលរដូវកាលទិញដូរបិទទ្វារ។

នៅពេលនេះ Neymar កំពុងធ្វើសកម្មភាពដ៏ខ្លាំងក្លា ហើយគ្មានបំណងឆ្លើយតបនឹងការទាមទារណាមួយទេ លុះត្រាតែ PSG យល់ព្រមឲ្យមានការផ្ទេរចេញ។

ក្លឹប PSG សង្ឃឹមថា កីឡាករប្រេស៊ីលរូបនេះមានបំណងបន្តនៅជាមួយខ្លួនមួយរដូវកាលទៀត ប្រសិនបើពួកគេយល់ព្រមព្រៀងឲ្យកីឡាកររូបនេះចាកចេញនៅរដូវក្តៅឆ្នាំក្រោយ។

ទោះបីជាយ៉ាងណា Neymar ចង់ចាកចេញពីក្លឹបនៅពេលនេះ ហើយបានសម្រេចចិត្តហ្វឹកហាត់ដោយខ្លួនឯងសម្រាប់ដំណើរប្រកួតកម្តៅសាច់ដុំរបស់ក្រុម PSG នៅប្រទេសចិន៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16