ចោរមហាល្ងង់! ចូលប្លន់ហាងលើកទីមួយ នារីម្ចាស់ហាងថាអត់ទាន់មានលុយគ្រប់ ចោរចេញទៅវិញ, កន្លះម៉ោងក្រោយមកប្លន់ម្តងទៀត ទក់សាច់របស់នាង

ប៉ូលិសក្នុងទីក្រុងហូជីមិញ កំពុងតាមប្រមាញ់បុរសម្នាក់ ដែលប៉ុនប៉ងប្លន់នៅហាងមួយក្នុងសង្កាត់មួយ ដោយប្រដាប់ជាមួយនឹងកាំបិតមួយដើម ហើយត្រូវបង្ខំចិត្តរត់គេចខ្លួន នៅពេលបុគ្គិលស្រីរងគ្រោះវាយបកវិញ។

ឧបទ្ទវហេតុនេះ ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បានល្បីពេញបណ្ដាញសង្គម ចាប់តាំងពីវាត្រូវបានបង្ហោះមក។

យោងតាមប៉ូលិស ចោរបានប្លន់នៅហាងនៅផ្លូវថាច់ឡាំ ក្នុងសង្កាត់តាន់ភូ កាលពីរសៀលថ្ងៃអង្គារ នៅពេលស្ដ្រីបុគ្គលិកវ័យ ២៨ ឆ្នាំនៅម្នាក់ឯង។

ជនសង្ស័យបានមកដល់កន្លែងកើតហេតុជាមួយនឹងម៉ូតូរបស់ខ្លួននៅម៉ោងប្រមាណ ៤ ល្ងាច និងបានបញ្ជាឱ្យជនរងគ្រោះផ្ទេរលុយ ៥០ លានដុង (ស្មើនឹងជាង ២ ពាន់ដុល្លារ) ទៅគណនីមួយ ប៉ុន្ដែហាងនោះមិនមានលុយគ្រប់តាមចំនួនស្នើសុំរបស់ចោរនោះទេ។

ដោយឮជនរងគ្រោះនិយាយថាអត់ទាន់មានលុយគ្រប់ ចោរក៏ចេញពីហាងអស់កន្លះម៉ោង ហើយបានត្រឡប់មកវិញដោយបញ្ជាឱ្យផ្ទេរលុយម្ដងនេះ ១០ លានដុង (៤៣០ ដុល្លារ) ប៉ុណ្ណោះ។

ខណៈដែលកំពុងផ្ទេរលុយ ចោរបានផ្ជង់កាំបិតនៅនឹងកនាង តែនាងមិនខ្លាចហើយក៏ចាប់បោកចំបាប់ចោរ រហូតទាល់តែកាំបិតធ្លាក់ពីដៃចោរ ហើយនាងក៏បានចាប់យកកាំបិតដេញចាក់ចោរវិញ រហូតវារត់គេចខ្លួនបាត់ទៅ៕

 

adverise with khmeread
tiger
Loading ad ...