ចុះចតសហាវមែនរហូតគ្រប់គ្នាលាន់មាត់សរសើរ ពេលបុរសម្នាក់បើកយន្តហោះចុះចតលើផ្លូវហាយវ៉េទាំងព្រលឹងចុងសក់

នេះគឺជាពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើល ដែលយន្តហោះកំពុងជួបបញ្ហាម៉ាស៊ីន ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅលើផ្លូវហាយវ៉េមួយនៅរដ្ឋវ៉ាស៊ីនតោន។

វីដេអូគួរឱ្យព្រឺរព្រួចនេះដែលថតជាប់នៅលើកាមេរ៉ារថយន្តមួយគ្រឿង បានបង្ហាញយន្ដហោះខ្នាតតូចកំពុងចុះចតនៅលើផ្លូវហាយវ៉េឈ្មោះ Pacific Avenue South នៅភាគខាងត្បូងទីក្រុងស៊ីអាថលក្នុងរដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ទី១ សីហា។

អ្នកបើកយន្ដហោះម៉ាក KR2 ត្រូវបានកោតសរសើរយ៉ាងខ្លាំងចំពោះជោគជ័យក្នុងការចុះចតដ៏លំបាកនៅលើផ្លូវដែលពោរពេញដោយចរាចរណ៍។ ពិតជាអព្ភូតហេតុ គ្មាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...