មនុស្សមួយហ្វូងនាំគ្នាទៅជួបអ្នកសច្ចំម្នាក់ រអ៊ូតែរឿងដដែលៗប្រាប់គាត់, អ្នកសច្ចំដាក់រឿងកំប្លែងឱ្យស្តាប់បីដង ស្ងាត់មាត់ឈឹង

និទានខ្លី ៖ មនុស្សជាច្រើនបានទៅជួបអ្នកសច្ចំដ៏ខ្លាំងពូកែម្នាក់ ដោយត្អូញត្អែរតែរឿងដដែលៗរាល់ថ្ងៃប្រាប់គាត់។ ថ្ងៃមួយអ្នកសច្ចំបាននិយាយរឿងកំប្លែងមួយឱ្យពួកគេស្តាប់ ហើយគ្រប់គ្នាផ្ទុះសំណើចឡើងហៀរទឹកភ្នែក។

ប៉ុន្មាននាទីក្រោយមក អ្នកសច្ចំបានប្រាប់រឿងកំប្លែងដដែលៗ ហើយមានមនុស្សតិចតួចណាស់ផ្ទុះសំណើច។

ពេលដែលអ្នកសច្ចំបានប្រាប់រឿងកំប្លែងដដែលជាលើកទីបី មិនមាននរណាម្នាក់សើចទៀតទេ។

អ្នកសច្ចំញញឹម ហើយនិយាយថា "អ្នកមិនអាចសើចរឿងកំប្លែងដដែលបានទេ។ ចុះហេតុអីចាំបាច់រអ៊ូរឿងដដែល?"។

ដំបូន្មាននៃសាច់រឿង ៖ ក្តីបារម្ភមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ វាបានត្រឹមតែធ្វើឱ្យអ្នកខាតពេលវេលា និងថាមពលប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab