ម្ចាស់កម្មវិធី TikTok មានគម្រោងផលិតស្មាតហ្វូនប្រជែងក្រុមហ៊ុនធំៗលើពិភពលោក

ម្ចាស់កម្មវិធីបណ្ដាញសង្គម TikTok បានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការចូលប្រឡូកអាជីវកម្មទូរស័ព្ទស្មាតហ្វូន។

ក្រុមហ៊ុនបណ្ដាញសង្គមចិន ByteDance ដែលជាម្ចាស់កម្មវិធីវីដេអូខ្លី TikTok បានបញ្ជាក់លើទស្សនាវដ្ដី Caijing ថា ក្រុមហ៊ុនបានបង្កើតទូរស័ព្ទអស់រយៈពេល ៧ ខែហើយ។

ទូរស័ព្ទនេះកំពុងត្រូវបានបង្កើតជាមួយក្រុមហ៊ុន Smartisan Technology ហើយក៏ត្រូវបានគេរាយការណ៍ថា ទូរស័ព្ទនោះនឹងភ្ជាប់មកជាមួយនូវកម្មវិធីជាច្រើនរបស់ ByteDance។

ក្នុងចំណោមនោះអាចមាន Tik Tok កម្មវិធីប្រមូលផ្តុំព័ត៌មាន Toutiao របស់ ByteDance និងកម្មវិធីចាក់ចម្រៀងដែលស្រដៀងទៅនឹង Spotify និង Apple Music ដែរ៕

adverise with khmeread
tiger
Loading ad ...