adverise with khmeread 2613483e 28dd 490a 9483 43627e7403d0

លិខិត​មិត្ត​អ្នកអាន​

    នៅ​ព្រឹក​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៦​នេះ លោក​ចេង ដារ៉ាវុធ ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ នៃ​ក្រសួង​សង្គមកិច្ច​បាន​បន្ត​ផ្ញើ​ឯកសារ​ចំនួន​១​ទំព័រ​បន្ថែមទៀត​មក​គេហទំព័រ​ខ្មែរ​រីដ ឲ្យ​ជួយ​ចុះផ្សាយ​រឿង​អយុត្តិធម៌​មួយ​កើតឡើង​ចំពោះ​រូបលោក​ក្នុងការ​តែងតាំង​មន្ត្រី​ផ្សេង​មក​ជំនួស ហើយ​រូបលោក​ក្លាយទៅជា​មន្ត្រី​ក្រៅ​ស្ថាប័ន​ដែល​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ប្រចាំ​ក្រសួង​ទៅវិញ​។​

    លិខិត​ក្រោយនេះ លោក​ចេង ដារ៉ាវុធ បាន​រៀបរាប់​បន្ថែម​ឈ្មោះ​មន្ត្រី​មួយចំនួនទៀត​ដែល​ពុំ​ជាប់សែស្រឡាយ ត្រូវបាន​ក្រសួង​សង្គមកិច្ច​ផ្លាស់ប្តូរ​តួនាទី​សំខាន់ៗ​ឲ្យ​ទៅជា​ទីប្រឹក្សា​ក្រសួង ហើយ​ដាក់​សែស្រឡាយ​ជា​មន្ត្រី​ពី​ក្រសួង​ការងារ​មក​ជំនួស បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​កាន់តែ​ច្រើនឡើងៗ។​

    កន្លងមក​លោក​ចេង ដារ៉ាវុធ​បាន​ផ្ញើលិខិត​ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ជួយ​ដោះស្រាយ​រឿង​អយុត្តិធម៌​ខាងលើនេះ ឥឡូវ​បាន​ដល់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​រួចហើយ។ បើតាម​លោក​ចេង ដារ៉ាវុធ​បាន​អះអាងថា លោកនាយក​ខុទ្ទកាល័យ​បានធ្វើ​លិខិត​អម​ផ្ញើ​ទៅ​លោក​មេធាវី​រាជរដ្ឋាភិបាល​ពិនិត្យមើល​រឿងនេះ​ឡើងវិញ ហើយ​លោក​សង្ឃឹមថា​" យុត្តិធម៌​នឹង​បាន​មកលើ​រូបលោក​វិញ​មិន​ខាន​"​។​

    កាលពី​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០១៦ លោក​ចេង ដារ៉ាវុធ ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ នៃ​ក្រសួង​សង្គមកិច្ច បាន​ផ្ញើ​ឯកសារ​មួយ​ដុំ​មាន​១៤​ទំព័រ មក​គេហទំព័រ​ខ្មែរ​រីដ ឲ្យ​ជួយ​ចុះផ្សាយ​រឿង​អយុត្តិធម៌​មួយ​កើតឡើង​ចំពោះ​រូបលោក​ក្នុងការ​តែងតាំង​មន្ត្រី​ផ្សេង​មក​ជំនួសម្តង​រួចមកហើយ​។​

     ទោះបីយ៉ាងណា លោក​ចេង ដារ៉ាវុធ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុ​ក្រិ​ត្យ​កាលពី​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៦ តែង​តាំងពី​ប្រធានស្តីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ ទៅជា​ទីប្រឹក្សា​អម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​។​

     លោក​ចេង ដារ៉ាវុធ បាន​សម្តែង​ការមិន​ពេញចិត្ត​ក្នុងការ​តែងតាំង​ខាងលើនេះ  ព្រោះ​ការតែងតាំង​ជាទី​ប្រឹក្សា​ខាងលើនេះ សម្រាប់តែ​មន្ត្រី​មកពី​ក្រៅ​ស្ថាប័ន​ប៉ុណ្ណោះ​។ ចំណែក​រូបលោក​ជាម​ន្ត្រី​មាន​ក្របខណ្ឌ ត្រឹមត្រូវ​។​

     លោក​កំពុង​ខ្នះខ្នែង​តវ៉ា​បន្ត​ដោយបាន​ធ្វើលិខិត​ផ្ញើជូន​លោក​ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មេត្តា​ជួយផ្តល់​យុត្តិធម៌​ដល់​រូបលោក​ដោយ​ក្តី​អនុគ្រោះ​បំផុត។​

    ខាងក្រោម​នេះ​ជា​ឯកសារ​ចុះហត្ថលេខា​នា​ថ្ងៃទី​១៤​មីនាឆ្នាំ​២០១៦​ដែល​លោក​ចេង ដារ៉ាវុធ ផ្ញើមក​ខ្មែរ​រីដ​នៅ​ព្រឹក​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៦​នេះ  ៖

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់