ក្មេងប្រុសវៀតណាមម្នាក់ដុតព្រៃដើម្បីសងសឹកប៉ូលិស ហើយមូលហេតុសងសឹកញាក់សាច់

ប៉ូលិសក្នុងខេត្ត Nghe An ភាគកណ្ដាលប្រទេសវៀតណាម បានចាប់ផ្តើមនីតិវិធីច្បាប់ប្រឆាំងនឹងក្មេងអាយុ ១៧ ឆ្នាំម្នាក់ពីបទបង្កភ្លើងឆេះព្រៃជាច្រើនកន្លែង ហើយការដុតព្រៃលើកទីពីរត្រូវបានធ្វើឡើងជាការសងសឹកចំពោះបញ្ហារបស់គាត់ជាមួយម្ចាស់ព្រៃឈើ និងប៉ូលិសក្នុងតំបន់។

ប៉ូលិសនិយាយថា Nguyen Van Luong ដែលរស់នៅក្នុងសហគមន៍ Thuong Son ស្រុក Do Luong កំពុងត្រូវបានឃុំឃាំងរយៈពេល ២ ខែ ដើម្បីជួយដល់ការស៊ើបអង្កេត។

យោងតាមប៉ូលិស ភ្លើងឆេះព្រៃបីកន្លែងបានកើតឡើងក្នុងសហគមន៍ Thuong Son Commune នៅថ្ងៃទី១១, ១៣ កក្កដា និង ២៨ មិថុនា ដោយបំផ្លាញព្រៃដើមស្រល់ និងអាកាស្យាប្រមាណ ៨ ពាន់ម៉ែត្រការ៉េ។

អាជ្ញាធរមូលដ្ឋានបានបើកការស៊ើបអង្កេត ហើយបានរកឃើញថា Luong គឺជាអ្នកដុតព្រៃឈើនៅក្នុងករណីទាំងបីនេះ។

ហើយឧបទ្ទវហេតុលើកពីរកើតឡើង គឺដើម្បីជាការសងសឹក បន្ទាប់ពីគាត់ត្រូវប៉ូលិសចាប់សម្រាប់បទល្មើសចោរកម្ម។

ប៉ូលិសបានបង្ហាញថា Luong គឺត្រូវបានចាប់ខ្លួនសម្រាប់ការលួចកាបូបលុយផ្ទុកប្រាក់ប៉ុន្មាន ៤ លានដុង (១៧២ ដុល្លារ) ពីស្ដ្រីម្នាក់ពីពិធីរៀបការមួយក្នុងស្រុក Do Luong កាលពីថ្ងៃទី ២៧ ខែឧសភា។ ហើយបន្ទាប់មកប៉ូលិសក៏បានដោះលែងឱ្យនៅក្រៅឃុំ។

ទន្ទឹមនឹងនោះ ការឆេះព្រៃថ្ងៃទី ១៣ កក្កដា គឺគ្រាន់តែការដុតលេងដើម្បីកម្សាន្តប៉ុណ្ណោះ នេះបើយោងតាមជនល្មើសសារភាព៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...