សាហាវមែន! អ្នកកាសែតប៉ាគីស្ថានរាយការណ៍ព័ត៌មានផ្សាយផ្ទាល់ចេញពីទឹកលិចត្រឹមក

អ្នកសារព័ត៌មានប៉ាគីស្ថានមួយរូប ត្រូវបានគេសាទរសម្រាប់ការប្តេជ្ញាចិត្តរបស់គាត់ចំពោះ "ការយកព័ត៌មានក្នុងទឹកដ៏ជ្រៅ" បន្ទាប់ពីគាត់បានផ្តល់សេចក្តីរាយការណ៍ក្តៅៗជាមួយនឹងទឹកជំនន់លិចដល់កនៅសល់ត្រឹមក្បាលដើម្បីធ្វើការអធិប្បាយ។

លោក Azadar Hussain ស្ទើរតែលិចទៅក្នុងទឹកទាំងស្រុង ខណៈដែលគាត់បានផ្តល់បទយកការចេញពីខេត្ត Punjab ប្រទេសប៉ាគីស្ថាន ដើម្បីបង្ហាញពីឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងក្លាបានវាយប្រហារទៅលើតំបន់មួយនេះ។

វីដេអូនៃការផ្សាយបន្តផ្ទាល់សេចក្តីរាយការណ៍របស់គាត់សម្រាប់ទូទស្សន៍ GTV របស់ប៉ាគីស្ថានមួយនេះ ត្រូវបានបង្ហោះទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមនុស្សជាច្រើនបានកោតសរសើរដល់គំនិតច្នៃប្រឌិតរបស់គាត់ ខណៈដែលអ្នកដទៃទៀតបានបង្ហាញពីក្តីព្រួយបារម្ភរបស់ពួកគេសម្រាប់សុវត្ថិភាពរបស់គាត់។

អ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរូបបានបញ្ចេញមតិថា "នេះគឺជាអ្វីដែលខ្ញុំហៅថាជាសេចក្តីរាយការណ៍នៅក្នុងកម្រិតថ្មីមួយដ៏ប្លែកភ្នែកបំផុត"។

ប្រទេសមួយនេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ដ៏ខ្លាំងក្លា និងជំនន់កើតឡើងភ្លាមៗក្នុងរយៈពេលប៉ុន្មានថ្ងៃកាលពីដើមសប្តាហ៍នេះ ខណៈដែលមនុស្សយ៉ាងហោចណាស់ ២៨នាក់បានស្លាប់ រួមទាំងក្មេងៗ៕

 

adverise with khmeread
tiger
Loading ad ...