បុរសស្រវឹងជោគជាំម្នាក់ផ្លោះរបងសួនសត្វទៅឡើងជិះសត្វកវែង ស្រាប់តែមួយសន្ទុះក្រោយមកស្វាងចែស

នេះគឺជាទិដ្ឋភាពដ៏កម្រមួយ ដែលអ្នកទៅលេងសួនសត្វស្ថិតក្នុងស្ថានភាពស្រវឹងមួយរូប បានឡើងទៅលើរនាំងដែកដើម្បីជិះសត្វកវែង មុនធ្លាក់ចេញពីខ្នងរបស់វា។

មន្រ្តីប៉ូលិសកំពុងតាមស្វែងរកបុរសរូបនេះ បន្ទាប់ពីគាត់ត្រូវបានគេផ្តិតសកម្មភាពកំពុងតោងកសត្វកវែង នៅឯសួនសត្វ Shymkent Zoo ក្នុងប្រទេសកាហ្សាក់ស្ថាន។

ស្ថិតក្នុងវីដេអូគេឃើញអ្នកទេសចរស្រវឹងរូបនេះ បានព្យាយាមតោងតាមរនាំងដែក និងតោងកសត្វកវែងហើយជិះនៅលើខ្នងរបស់វា។ បន្ទាប់ពីជិះលើវាបានប្រហែលជិតមួយនាទី បុរសរូបនេះបានធ្លាក់ពីលើខ្នងវាបន្ទាប់ពីវាបានរើបំរាស់ ហើយក៏រត់តោងរបងចេញមកវិញ មុននឹងត្រូវបានគេឃាត់ខ្លួន។

សួនសត្វមួយនេះគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បីបំផុតប្រចាំប្រទេស ដែលមានទំហំផ្ទៃដីជាង ១៣០ហិកតា ជាមួយនឹងសត្វព្រៃជាង ១៥០០ក្បាល រួមទាំងសត្វកវែងដ៏ទាក់ទាញប្រចាំនៅទីនោះផងដែរ៕

 

adverise with khmeread
tiger
Loading ad ...