adverise with khmeread Cavities 1

ទប់ស្កាត់​កុំឱ្យ​ធ្មេញ​ពុក​ប្រហោង សូម​សាក​ធ្វើតាម​វិធី​ទាំងនេះ​មើល៎​!

    ​មាន​មនុស្ស​ជាច្រើន​សង្ស័យ​អំពី​លទ្ធភាព​នៃ​ការព្យាបាល​ធ្មេញ​ពុក​ប្រហោង​បែប​ធម្មជាតិ ពីព្រោះ​ធ្មេញ​ដែល​ប្រហោង​នោះ ពួកគេ​បាន​ព្យាបាល​ជាមួយនឹង​ទន្តពេទ្យ ដែលជា​ផ្លូវ​តែមួយគត់​នៃ​ការ​ប៉ះ​ធ្មេញ​។​

​    ​* ធ្មេញ​ពុក​ប្រហោង​កើតឡើង​ដោយសារ​មូលហេតុ​ជាច្រើន​មាន​ដូចខាងក្រោម​៖
​    ​១. កង្វះ​នៃ​វិ​តា​មីន​រលាយ​ជាតិ​ខ្លាញ់ រួមមាន វីតាមីន A និង D
​    ​២. ការបរិភោគ​អាហារ​ផលិត​កែច្នៃ​


​    ​៣. អតុល្យភាព​នៃ​អ័រម៉ូន
​    ​៤. កង្វះ​ជាតិ​ខនិជ​ក្នុង​របប​អាហារ​
​    ​៥. របប​អាហារ​ដែល​សម្បូរ​ជាតិ​អាស៊ីត

​    ​បើសិនជា​អ្នកជា​ក្រុមមនុស្ស​ដែល​មិន​ចង់ទៅ​ពេទ្យ​ព្យាបាល​ឬ​ប៉ះ​ធ្មេញ ដើម្បី​សន្សំ​ប្រាក់​លើ​ការចំណាយ​ការ​ប៉ះ​ធ្មេញ អ្នក​អាច​ព្យាបាល​វា​បាន​ដោយ​វិធី​ងាយៗ​នៅផ្ទះ​របស់​អ្នក ដែល​វា​សន្សំ​ទាំង​ប្រាក់កាស​ហើយនឹង​ទទួលបាន​សុខភាព​មាត់​ល្អ​ទៀតផង​។​

​    ​វិធី​ព្យាបាល​សាមញ្ញ​ដោយ​អ្នក​គ្រាន់តែ​ដុះធ្មេញ និង​យក​ខ្សែ​អំបោះ​រុះ​ចន្លោះ​ធ្មេញ​រៀងរាល់ថ្ងៃ​។ ហើយ​មាន​វិធី​ផ្សេងទៀត​ក្នុងការ​បញ្ជៀ​ស​ធ្មេញ​ពុក​និង​ធ្មេញ​ប្រហោង ដោយ​គ្មាន​ការព្យាបាល​តាម​វិធី​វេជ្ជសាស្ត្រ​ទេ​។

​    ​ សូមអ្នក​ធ្វើតាម​វិធី​ខាងក្រោម​៖

​    ​- ត្រូវ​ប្រា​ដក​ថា​អ្នក​បរិភោគ​ម្ហូបអាហារ​មាន​វិ​តា​មីន A, D, E, និង K ព្រមទាំង​ជាតិ​កាស្យូ​ម​, ផូស្វ័រ​, ម៉ាញ៉េ​ស្យូ​ម និង​ជាតិ​អំបិល​ខនិជ​គ្រប់គ្រាន់​ក្នុង​របប​អាហារ​របស់​អ្នក​។​
​    ​- ញាំ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដើម្បី​ជួយ​បង្កើន​ការផលិត​ទឹកមាត់​ក្នុង​មាត់​របស់​អ្នក ដែល​អាច​ការពារ​ធ្មេញ​របស់​អ្នក​បាន​។​
​    ​- ទទួលទាន​ឈី​ស (Cheese) រាល់ថ្ងៃ​ដើម្បី​ទទួលបាន​ការព្យាបាល​ប​ញ្ហា​ធ្មេញ​ប្រហោង​។​
​    ​- ផឹកទឹក​ទំពាំងបាយជូរ​មួយថ្ងៃ ១​ទៅ​២​ពែង​រាល់ថ្ងៃ​។​
​    ​- បៀម​ប្រេងដូង ២០​នាទី​រៀងរាល់​ព្រឹក​។​
​    ​- មិនត្រូវ​ទុក​សំណល់​អាហារ​ដូច​សាច់​និង​ស្ករ ដែល​អាច​បង្ក​ជាតិ​អាស៊ីត​ធ្វើ​ឲ្យ​ប្រហោង​ធ្មេញ​បាន​។​

​    ​ក្រៅពី​វិធីសាស្ត្រ​ធម្មជាតិ​ខាងលើ​ក៏មាន​គន្លឹះ​ខ្លះ​ដែល​អាចជួយ​អ្នក​ឱ្យ​រួច​ផុតពី​ធ្មេញ​ប្រហោង និង​ធ្មេញ​ពុក​ដែរ​៖
​    ​- លាង​មាត់​ជាមួយ​ទឹក​ក្ដៅ​អុនៗ បន្ទាប់ពី​អាហារសម្រន់​ឬ​ភេសជ្ជៈ ដែលជា​ប្រភេទ​អាស៊ីត​។​
​    ​- ផឹក​តែ​បៃតង និង​តែ​ខ្មៅ​ដើម្បី​កាត់បន្ថយ​ភាព​ពុក​នៃ​ធ្មេញ និង​ជួយ​ការបន្ថយ​បាក់តេរី​ក្នុង​មាត់​។​
​    ​- ទំពារ​ស្ករ​កៅស៊ូ​ដើម្បី​ជំរុញ​នៃ​ការផលិត​ទឹកមាត់ និង​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​រឹងមាំ​។​
​    ​- ផឹកទឹក​ឲ្យ​បាន​ច្រើន​ក៏​ជួយ​ក្នុង​ការផលិត​ទឹកមាត់​ដែរ​។​
​    ​- ផឹកទឹក​ផ្លែ Cranberry ជារឿយ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់