Chelsea បដិសេធសំណើ២៥លានផោនរបស់ក្លឹប Crystal Palace ដើម្បីផ្ទេរខ្សែការពារវ័យក្មេង Reece James

       តាមព័ត៌មាន​ថា ក្លឹប Chelsea ​បានច្រាន​ចោល​សំណើ​២៥លានផោន​ពីក្លឹប Crystal Palace សម្រាប់​ខ្សែការ​ពារ Reece James ។ James ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ អំឡុង​ពេល​លេង​ខ្ចីជើង​នៅ​ក្របខណ្ឌ CL ​ជាមួយ​ក្រុម Wigan កាល​ពី​ឆ្នាំ​មុន​ ហើយ​អាចនឹង​មាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​របស់​ Chelsea នៅ​រដូវកាល​នេះ។

        ដោយសារតែ​ជាប់បម្រាម​មិន​ឲ្យ​ផ្ទេរកីឡាករ​ថ្មីចូល ដូច្នេះគ្រូបង្វឹកក្លឹប Chelsea លោក​Frank Lampard ចង់រក្សាទុក​កីឡាករ​ដែលមានទេពកោសល្យ​ដែលមាន​ស្រាប់ ហើយបាន​បដិសេធ​សំណើ​ណាមួយ​សម្រាប់​ខ្សែការពារស្លាបរូបនេះ។

        កីឡាករវ័យ​១៩​ឆ្នាំរូបនេះ​ទទួល​បានការធានា​ពី​គ្រូបង្វឹក​ Frank Lampard​  និង​ជំនួយ​ការ​ទី​២​គឺលោក Jody Morris ថា នឹង​ទទួល​បាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូងខ្លះនៅ​រដូវកាល​នេះ៕

adverise with khmeread