ប្តីប្រពន្ធបើកហួសល្បឿនត្រូវប៉ូលិសឃាត់ ប្រពន្ធលូកមាត់សម្តីចុងក្រោយ ប្ដីចូលគុកដោយសារប្រពន្ធ

សំណើច ៖ ប៉ូលិស : លោកឯងបើកបរល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បុរសបើកបរ : អត់ទេលោកប៉ូលិស ខ្ញុំបើកបរត្រឹម ៨១ គីឡូម៉ែត្រក្នុងមួយម៉ោងតើ!។ ប្រពន្ធ : អូហារី បងឯងបើក ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង! (ប្តីសម្លក់ប្រពន្ធស្ទើរជ្រុះគ្រាប់ភ្នែក)។ 

ប៉ូលិស : ខ្ញុំក៏ផាកលោកឯងរឿងខូចភ្លើងស្តុបក្រោយដែរ។ បុរសបើកបរ :​ ខូចស្តុបក្រោយ? ខ្ញុំទើបតែដឹងពេលលោកប៉ូលិសប្រាប់ហ្នឹង!។ ប្រពន្ធ : អូហារី បងឯងដឹងស្តុបក្រោយខូចច្រើនខែហើយ (ប្តីសម្លក់ប្រពន្ធស្ទើរជ្រុះគ្រាប់ភ្នែក)។

ប៉ូលិស : ខ្ញុំក៏ត្រូវផាកលោកឯងរឿងអត់ពាក់ខ្សែក្រវាត់សុវត្ថិភាពដែរ។ បុរសបើកបរ :​ អូ ខ្ញុំទើបតែដោះវាចេញមិញតើ ពេលលោកប៉ូលិសឃាត់ខ្ញុំ។ ប្រពន្ធ : អូហារី បងឯងមិនដែលពាក់ខ្សែក្រវាត់សុវត្ថិភាពផងហ្នឹង។ 

បុរសបើកបរ :​ បិទមាត់ទៅ យាយប៉ិមាត់ចង្រៃ!។ ប៉ូលិស : លោកស្រី តើប្តីលោកស្រីតែងស្រដីបែបនឹងដាក់លោកស្រីមែនទេ?។ ប្រពន្ធ : អត់ទេលោកប៉ូលិស គាត់និយាយបែបហ្នឹងតែពេលគាត់ស្រវឹងទេ!!!៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...