ក្មេងចិនអាយុ១២ឆ្នាំប្រឹងធ្វើលំហាត់សាលាទាំងយប់ ងងុយដេកពេកយកម្ជុលចាក់ចូលរន្ធបង្ហូរនោមដើម្បីកុំឱ្យងុយដេកពេក ព្រឹកឡើងដឹកទៅពេទ្យវះកាត់យ៉ាងប្រញាប់

ក្មេងវ័យ ១២ឆ្នាំម្នាក់ក្នុងទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ហាក់ទំនងដូចជាអស់សង្ឃឹមនឹងការប្រុងស្មារតីពេលកំពុងធ្វើកិច្ចការផ្ទះពីសាលារបស់គាត់ បន្ទាប់ពីគាត់បានយកម្ជុលប្រវែង ១០សង់ទីម៉ែត្រ ចាក់ចូលទៅក្នុងរន្ធប្រដាប់ភេទរបស់ខ្លួន។

ក្មេងប្រុសដែលមិនត្រូវបានគេបញ្ចេញឈ្មោះរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារ Children's Hospital ទីក្រុងស៊ីអាន កាលពីថ្ងៃ២៦ ខែកក្កដា និងបានឆ្លងកាត់ការវះកាត់ជិតពីរម៉ោងដើម្បីយកម្ជុលចេញ។ នេះបើយោងតាមវេបសាយ Asiaone។

លោក Wang Shengxing អ្នកជំនាញខាងរោគផ្លូវម៉ូតនៅមន្ទីរពេទ្យដែលកុមាររងគ្រោះសម្រាកព្យាបាល បាននិយាយថា ម្ជុលត្រូវបានចាក់ចូលយ៉ាងជ្រៅនៅក្នុងរន្ធប្រដាប់ភេទរបស់ក្មេងប្រុស ដែលវាស្ទើរតែចូលកប់ចូលទៅដល់ប្លោកនោមរបស់គាត់។

ម្តាយក្មេងប្រុសបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយទីក្រុងស៊ីអានថា ក្មេងប្រុសរូបនេះបានបដិសេធទៅធ្វើលំហាត់ប្រាណប្រចាំថ្ងៃរបស់គាត់ បន្ទាប់ពីអាហារថ្ងៃត្រង់ កាលពីថ្ងៃទី២៥ ខែកក្កដា។ បន្ទាប់ពីបង្ខំឱ្យគាត់ចេញពីផ្ទះដើម្បីដើរហាត់ប្រាណ ម្តាយរបស់គាត់បានកត់សម្គាល់ឃើញថា គាត់បានព្យាយាមដើរយឺតៗខុសប្រក្រតី។ ម្តាយក្មេងប្រុសបានសន្មត់ថា ក្មេងប្រុសរូបនេះគ្រាន់តែមានអារម្មណ៍មួរម៉ៅតាមចរិតរបស់ក្មេងប៉ុណ្ណោះ។

រហូតដល់ម៉ោង ១០យប់ ក្មេងប្រុសរូបនេះបានសារភាពពីបញ្ហាពិតប្រាកដសម្រាប់ការស្ទាក់ស្ទើរដើរហាត់ប្រាណ ដោយគាត់បានចាក់ម្ជុលចូលទៅក្នុងរន្ធបង្ហូរនោមរបស់គាត់។ គាត់បានអះអាងថា គាត់បានធ្វើបែបនេះ ដោយសារគាត់ងងុយគេងខ្លាំង ខណៈកំពុងធ្វើកិច្ចការផ្ទះរបស់គាត់ និងចង់ឱ្យដាស់ស្មារតីរបស់គាត់ស្វាងរហូត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...