adverise with khmeread Manuel

Manuel Neuer: ខ្ញុំមិនអាចបោះបង់ Bayern Munich ព្រោះតែប្រាក់ទេ

          អ្នក​ចាំទី Manuel Neuer របស់ក្លឹប​ Bayern Munich បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា ខ្លួន​អាចនឹង​ត្រូវ​ទាក់​ទាញទឹក​ចិត្ត​ឲ្យ​ចាក​ចេញពី​ក្លឹបនេះមក​កាន់​ក្របខណ្ឌ​ព្រីមីញ៉េ​លីក​ជាមួយនឹង​ទឹក​ប្រាក់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

          អ្នក​ចាំទី​ឆ្នើម​បំផុត​លើ​ពិភព​លោក​រូបនេះ​សារភាព​ថា លោកPep Guardiolaគឺជាអ្នកតម្រែតម្រង់ផ្លូវ​សម្រាប់ខ្លួន ប៉ុន្តែ​បានអះអាងថា ខ្ញុំ​នឹង​មិន​ទៅ​តាម​គ្រូបង្វឹក​រូបនេះ ដើម្បីចូល​រួម​ជាមួយ​ City នោះទេ។ Neuer ​បាននិយាយថា គ្មានកន្លែងណាដែល​ស័ក្តិសម​សម្រាប់ខ្ញុំ​ជាង​នៅ​ជាមួយ Bayern Munich នោះ​ទេ “ខ្ញុំ​ចូល​ចិត្ត​លេង​នៅ​ក្របខណ្ឌ Bundesliga ។ ខ្ញុំ​ស្គាល់​ក្រុម​ដែលលេងនៅ​ទី​នេះ ខ្ញុំ​ចូល​ចិត្ត​របៀបដែល​ក្រុម​យើងលេង​ច្រើនជាង”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់