Wu Jinyanនិង Nie Yuan សហការគ្នាសម្តែងក្នុងភាពយន្តថ្មី ខណៈអ្នកគាំទ្រគំរាមធ្វើពហិការ

បន្ទាប់ពី​ទទួល​បានជោគជ័យ​ក្នុង​រឿង​ Yanxi Palace តួឯកប្រុស Wu Jinyanនិង​តួឯកស្រី Nie Yuan បាន​ជួប​គ្នាម្តងទៀតក្នុងរឿង The Legen of Haolanកាលពីដើម​ឆ្នាំ​នេះ។

ប៉ុន្តែ​​នេះគឺជាលើក​ទី​៣​ហើយ ដែល​តារា​ទាំងពីរ​គ្រោង​នឹង​ធ្វើ​ការងារ​ជាមួយ​គ្នា​សម្រាប់ភាព​យន្ត​ភាគ​នាពេលខាងមុខ​រឿង Happiness Will Knock On Your Door ។

បើទោះបីជា​តារាទាំងពីរ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ ដោយ​សារតែ​ទំនាក់ទំនង​ស្នេហា​ក្នុង​រឿង​របស់អ្នក​ទាំងពីរក៏ដោយ ក៏អ្នក​គាំទ្រ​របស់ពួកគេ​មាន​ភាព​ស្ទាក់ស្ទើរ​មិនចង់​ឲ្យ​អាយដូល​របស់ពួកគេ​ដើរ​តួ​ក្នុង​រឿង​ភាគនេះទេ ដោយសារតែ​ផែនការ​រឿង​មិន​ល្អ ហើយ​ផ្ទុយ​ទៅវិញ ពួកគេ​គំរាម​ធ្វើពហិការ​ចំពោះភាព​យន្ត​នេះផងដែរ។

ភាពយន្តនេះនិយាយពីដំណើរ​ផ្សេងពេ្រងរបស់បុរសម្នាក់​ ដែល​ត្រូវ​បាន​ប្រពន្ធខ្លួន​បោកប្រាស់ ហើយនៅពេលនាងស្លាប់ទៅ បន្ទុក​នៃការ​ទទួល​ខុស​ត្រូវ​កុន​ប្រុស​របស់នាង​ត្រូវ​ធ្លាក់មកលើ​បុរសនេះទាំងស្រុង។ ដោយ​ជួបបញ្ហាលំបាក​ជាមួយឆាកជីវិត​ក្នុងទីក្រុង បុរសពោះម៉ាយ​ម្នាក់នេះ​បាន​ជួប​ប៉ូលីសស្ត្រីម្នាក់​ ដែល​បាក់ចិត្ត​ស្រឡាញ់​គាត់ ហើយ​អ្នក​ទាំងពីរ​បាន​មើលថែកូនជាមួយគ្នា។

នៅពេល​ព័ត៌មាន​អំពី​ភាព​យន្តថ្មីនេះ បានបែកធ្លាយ​កាលពីថ្ងៃទី​១​ខែ​សីហា អ្នក​និយម​អ៊ីនធើណិត​បានរិះគន់​ភាព​យន្តនេះ ហើយ​ថា ភាពយន្ត​នេះមិនស័ក្តិសម​និង​សមត្ថភាព​របស់​អាយដូល​ទាំងពីរទេ៕

adverise with khmeread
tiger
Loading ad ...