នេះហើយមូលហេតុដែលផ្លែទឹកដោះជួយសម្រកទម្ងន់ និងទប់ស្កាត់ជំងឺកាចសាហាវ២មុខទៀត

ផ្លែទឹកដោះមានប្រភពដើមចេញពីឥណ្ឌាភាគខាងលិច ហើយរាលដាលទៅដល់អាមេរិកកណ្តាល និង ឥឡូវសម្បូរដាំជាងគេនៅតំបន់ត្រូពិច ជាពិសេស អាស៊ីអាគ្នេយ៍។ ផ្លែទឹកដោះមួយ មានកាល់ឡូរីតែ ៦៤ ប៉ុណ្ណោះ ជាហេតុធ្វើឱ្យវាជាអាហារសម្រន់អស្ចារ្យបំផុតសម្រាប់សម្រកទម្ងន់ ព្រោះវាមានកាល់ឡូរីទាប និងពុំមានជាតិខ្លាញ់។ 

ផ្លែទឹកដោះផ្ទុកទៅសារធាតុចិញ្ចឹម ដូចជា ថាមពល ៦៤ គីឡូកាល់ឡូរី ប្រូតេអ៊ីន១ក្រាម កាបូនអ៊ីដ្រាត៨ក្រាម កាល់ស្យូម១៨មិល្លីក្រាម ផូស្វ័រ៤៥មិល្លីក្រាម ដែក៨មិល្លីក្រាម វីតាមីនB1 ១មិល្លីក្រាម និងវីតាមីនC ១មិល្លីក្រាម។ 

ផ្លែទឹកដោះក៏មានហ្វាយបឺ៣ក្រាមផងដែរដើម្បីផ្តល់ភាពឆ្អែតដល់ក្រពះ ដូច្នេះយើងនឹងមានអារម្មណ៍ឆ្អែតបានយូរ។ អ្នកអាចទទួលទានផ្លែទឹកដោះដើម្បីជួយអ្នកសម្រកទម្ងន់ ពីព្រោះវាអាចជួយទប់លោកអ្នកកុំឱ្យឃ្លានបានរយៈពេលយូរ។ រឹតតែពិសេសលើសនេះគឺថា ការទទួលទានផ្លែនេះជាទៀងទាត់អាចជួយទប់ស្កាត់កុំឱ្យកើតជំងឺទឹកនោមផ្អែម និង ជំងឺមហារីកគ្រប់ប្រភេទ៕ 

adverise with khmeread
tiger
Loading ad ...