និស្សិតអាយុ១៩ឆ្នាំក្លាយជាបវរកញ្ញាឯកក្នុងកម្មវិធីប្រឡងបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ២០១៩

និស្សិតសាកលវិទ្យាល័យហាណូយអាយុ ១៩ឆ្នាំមកពីខេត្ត Cao Bang បានជាប់ជាបវរកញ្ញាពិភពលោកវៀតណាម ប្រចាំឆ្នាំ២០១៩ បន្ទាប់ពីបានផ្តួលបេក្ខនារីដ៏ស្រស់ស្អាតចំនួន ៣៩រូបនៅក្នុងកម្មវិធីមួយនេះក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍។

នាង Luong Thuy Linh កើតក្នុងឆ្នាំ២០០០ ក្នុងខេត្ត Cao Bang ត្រូវបានប្រកាសជាបវរកញ្ញាពិភពលោកវៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Da Nang ដែលជ័យជម្នះនេះនឹងអនុញ្ញាតឱ្យនាងក្លាយជាបវកញ្ញាតំណាងប្រទេសវៀណាម នៅឯកម្មវិធីបវរកញ្ញាពិភពលោក (Miss World) ក្នុងប្រទេសអង់គ្លេសនៅក្នុងខែធ្នូឆ្នាំនេះ។

បវរកញ្ញាវ័យក្មេងពីរនាក់ដទៃទៀត នាង Nguyen Ha Kieu Loan និង Nguyen Tuong San ដែលជាប់ចំណាត់ថ្នាក់ទីពីរ និងទីបី នឹងត្រូវតំណាងឱ្យប្រទេសវៀតណាម នៅក្នុងកម្មវិធីបវរកញ្ញា Miss Grand 2019 ក្នុងប្រទេសវេណេស៊ុយអេឡា និងបវរកញ្ញា Miss Intercontinental 2019 ក្នុងប្រទេសឥណ្ឌា នៅក្នុងឆ្នាំនេះផងដែរ៕

adverise with khmeread
tiger
Loading ad ...