adverise with khmeread 758f672b 6caa 4707 8591 cd90eb012b2e

ឃាត់បុរស២នាក់លួចក្រណាត់៤០កី នៅរោងចក្រខូល័រស្តារ

     ភ្នំពេញ ៖ បុរស២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១១ និង៤០នាទី នៅឃាត់ខ្លួនបានត្រង់ចំណុចផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីបានធ្វើសកម្មភាពគាស់ទំលុះទំលាយឃ្លាំងរោងចក្រលួចយកក្រណាត់៤០កី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោងប្រហែល​១៨ និង២០ នាទី ត្រង់ចំណុចរោងចក្រខូល័រស្តារ ផ្លូវ២១៧ ស្ថិតនៅភូមិ ព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
    ប៉ូលិសខណ្ឌដង្កោនិយាយថា ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ ម៉េត សៅលី ហៅ ត្រេន ហៅ ខេមរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅផ្ទះជួលភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និង២-ឈ្មោះ ស៊ុយ សុលាភ ហៅ ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  ។  វត្ថុតាងចាប់យក៖ ១-ម៉ូតូ០១​គ្រឿងម៉ាកគុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខ5002 កណ1មានលេខតួ1112070 លេខម៉ាស៊ីន C70 E-1112112 ។
     ប៉ូលិសបន្តថា កាលពីថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៨ និង៣០នាទី ជនរងគ្រោះឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ២៩ឆ្នាំ កំពុងតែនៅនាយកដ្ឋានគយ និងរដ្ឋាករ ស្ថិតនៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ត្រូវបានឈ្មោះ ស៊ុយ សុវណ្ណតុលា  ភេទប្រុស អាយុ​៥៣ឆ្នាំ តួនាទីជាប្រធានឃ្លាំងរោងចក្រខូល័រ ស្តារស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោបានទូរស័ព្ទប្រាប់ជនរងគ្រោះថា "នៅក្នុងឃ្លាំងរោងចក្របានបាត់ ក្រណាត់អស់ចំនួន ៤០កី ។រួចជនរងគ្រោះក៏បានត្រឡប់មករោងចក្រវិញ ពិនិត្យមើលឃើញ មានស្នាមគាស់បង្អូចឃ្លាំងចូល លួចយកក្រណាត់អស់ចំនួនប្រហែល៤០កី
    ពេលនោះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចនគរបាលរដ្ឋបាលស្ពានថ្មជួយអន្តរាគមន៍ រួចសមត្ថកិច្ចយើងក៏បានចុះទៅពិនិត្យកន្លែង កើតហេតុឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងរោងចក្រ បានឃើញជនសង្ស័យដែលបានធ្វើសកម្មភាព លួចគាស់បង្អួច ឃ្លាំងយកក្រណាត់ គ្នាចំនួន៥នាក់ ទី១-ឈ្មោះស៊ុយ សុលាភ ហៅ ធី ភេទប្រុស អាយុ ៣២ឆ្នាំ ២-ឈ្មោះ វ៉ាត សារ៉ាត់ ភេទប្រុស ៣-ឈ្មោះ វ៉ាន់ សារាជ ភេទប្រុស ៤-ឈ្មោះ ម៉េត សៅលី ហៅ ត្រេន ហៅ ខេមរៈ ភេទប្រុស និង៥- មិនស្គាល់ឈ្មោះ ពួកគេទាំង០៥នាក់នេះ បានប្រើរថយន្តកូរ៉េ ពណ៌សចំនួន១គ្រឿង មិនស្គាល់ស្លាកលេខ និងលេខតួលេខម៉ាស៊ីន បានធ្វើសកម្មភាពលួចយកក្រណាត់ក្នុងឃ្លាំងរោងចក្រដឹកចេញនៅ យប់ថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៨និង២០នាទី។
    សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រកចាប់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១១ និង៤០នាទី ជនរងគ្រោះក៏បានឃើញជនសង្ស័យ ឈ្មោះ ម៉េត សៅលី ហៅ ត្រេន ហៅ ខេមរៈ នៅក្នុងរោងចក្រខូល័រស្តារខាងលើ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ ហើយបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចយើង យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្តង ។
    ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានសារភាពឲ្យសមត្ថកិច្ចស្គាល់អំពីទីកន្លែង ដែលជន សង្ស័យជាបក្ខពួកស្នាក់នៅ ហើយនៅថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចក៏បានសហការជាមួយប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះស៊ុយ សុលាភ ហៅ ធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកទំនិញ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  ឃាត់ខ្លួនបានត្រង់ចំណុចផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ  រួមនិង ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខ5002 កណ1 មានលេខតួ1112070 លេខម៉ាស៊ីន1112112 យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតែម្តង ។
    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

adverise with khmeread

មតិយោបល់